ជិតចូលឆ្នាំ សូមបើកបរដោយ ប្រុងប្រយ័ត្ន!

ជិតចូលឆ្នាំ និងពេលចូលឆ្នាំទៅណាមកណាសូមប្រុងប្រយ័ត្ន និងលើកកំពស់ការគោរពច្បាប់ចរាចរណ៍ហើយត្រូវមានការអធ្យាស្រ័យយោគយល់ កុំចេះតែមួម៉ៅ​ហើយចេះតែចង់ផ្គើនដាក់គ្នា ។​

គ្រោះថ្នាក់ចរាចណ៍ប្រសិនបើកើតមានស្លាប់ឫគ្រោះថ្នាក់តែយើងមិនជារឿងអ្វីនោះទេ ប៉ុន្តែសំខាន់នៅពេលដែលវាកើតឡើងជាទូទៅមិនត្រឹមតែគ្រោះថ្នាក់យើងខ្លួនឯងនោះទេ តែបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយពេលខ្លះខ្លួនឯងបែជាមិនអីទៅអីដែលអ្នកដែលគ្នាមិនដឹងអ្វីសោះ ។​

ប្រសិនបើយើងជាមនុស្សដែលគ្មានខួរ គ្មានវិចារណញាណប្រហែលជាមិនអីនោះទេ ប៉ុន្តែប្រសិនជាមនុស្សដែលមានវិញគឺវិប្បដិសារីនឹងនៅជាប់នៅក្នុងក្បាលរហូតដល់ថ្ងៃមរណា ពីព្រោះអ្វីដែលយើងធ្វេសប្រហែសមួយពេលបែជាស្លាប់ ឬធ្វើឲ្យគេពិការ ហើយគ្រួសាររបស់គេមានវិបត្តិទាំងអស់គ្នា។

នៅពេលដែលយើងកាន់ចង្កូតមិនថា រថយន្ត ឬម៉ូតូ សូមយកខន្តី អធ្យាស្រ័យ យោគយល់ និង ច្បាប់ជាហេតុផង ចំបង ដើម្បីដាសសតិរបស់យើងឲ្យយកចិត្តនិងលើកកំពស់ការប្រុងប្រយ័ត្ន ។

គ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកើតមានសព្វថ្ងៃ ហើយពិសេសនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ប្រហែលជាមិនអាចអត់បានទេ ប៉ុន្តែយើងគួរតែរួបរួមគ្នាហើយភ្ញាក់រលឹកទាំងអស់គ្នាយកចិត្តទុកដាក់លើការបញ្ជាយានយន្តនោះយើងសង្ឃឹមថា នឹងអាចកាត់បន្ថយគ្រោះថ្នាក់បានច្រើន ។

ឆ្នាំថ្មីមកដល់យើងសប្បាយគេក៏សប្បាយ ប៉ុន្តែកុំអោយថ្ងៃសប្បាយបែជាមានរឿងសៅហ្មងនៅក្នុងចិត្តអី ។​ សូមកុំធ្វេសប្រហែស ពីព្រោះការប្រហែស ឬមើសស្រាលតែមួយពេលគឺវា អាចកើតមានតែមួយពព្រិចភ្នែកប៉ុណ្ណោះ ។

នៅក្នុងករណីពេលដែលបើកបរមានអារម្មណ៍ថា ងងុយគួរកកន្លែងសម្រាកភ្នែក សម្រួលសរសៃសរសូង លុបមុខ ពិសារទឹកឲ្យស្វាងមានកម្លាំងពលំចាំបន្តទៀត។ ហើយនៅក្នុងករ​ណីយើងមានអារម្មណ៍ថា ស្រវឹងសូមកុំបើកបរ ​គឺអាចទុកយានយន្ត ឬយកទៅផ្ញើគេ ឬមួយរកអ្នកដែ​លមិនស្រវឹងមកជួយបើកជំនួស។

សរុបមកវិញដើម្បីអោយឆ្នាំថ្មីប្រពៃណីដែលនឹងមកដល់យើងអាចឆ្លងកាត់ដោយរីករាយទាំងអស់គ្នា គ្រប់គ្នាមានភារកិច្ចនិងចូលរួមគោរពអោយបាននូវច្បាប់ចរាចរណ៍ ហើយត្រូវតែយោគយល់និងអធ្យាស្រ័យ ទទួលខុសត្រូវ៕

 

Daily Program

Livesteam thumbnail