ជនបរទេសណាដែលធ្វើខុសច្បាប់ ចាំបាច់គឺត្រូវតែបណ្តេញចេញ!

ជនបរទេសរូបណាក៏ដោយដែលចូលមកកាន់កម្ពុជាហើយធ្វើអំពើខុសច្បាប់ ដោយរួមទាំងមកដណ្តើមការងារពលរដ្ឋឫដណ្តើមមុខរបររបស់ពលរដ្ឋដោយមិនមានការអនុញ្ញាតគឺចាំបាច់ត្រូវតែមានវិធានការណ៍ផ្លូវច្បាប់ដោយមិនមានការលើកលែង។

សព្វថ្ងៃនេះ សមត្ថកិច្ចកម្ពុជាគឺបានកំពុងតែធ្វើកិច្ចការនេះច្រើន ហើយក៏ជាប្រចាំដែរកន្លងមក ដោយមានការចុះឆេកឆេរតាមក្រុមហ៊ុន តាមអគារ តាមកសិដ្ឋាន ឫចំការដំណាំនានា និង តាមរោងចក្រ រួមទាំងការដ្ឋានមួយចំនួនផងដែរ ប៉ុន្តែអ្នកដែលមកធ្វើរបរមួយចំនួន នៅតាមដងផ្លូវ ដូចជាអ្នកលក់ដូរ អ្នកបើករថយន្តតាក់ស៊ី ឫរបរផ្សេងៗក៏គួរតែយកចិត្តទុកដាក់ដែរ ដោយសារតែមកដល់ ពេលនេះ អាចមានក្រុមជនបរទេសខ្លះគឺបានកំពុងតែមកលួចប្រកបរបរបែបនេះ។

ជាការពិតយើងសូមកោតសរសើរចំពោះសមត្ថកិច្ចកម្ពុជា ដែលក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ គឺបានរកឃើញជនបរទេសជិត៥០០០នាក់ ដែលមានរហូតដល់ទៅ៨៨សញ្ជាតិ បានវែកមុខរកឃើញ និង បានអនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោ​យ​រក​​ឃើញប្រព្រឹត្តបទល្មើសលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តប​ទល្មើ​សនា​​នា។

ក្រុមអ្នកដែលចូលមកកម្ពុជានៅក្នុងហេតុផលបង្កបញ្ហាខុសច្បាស់គឺជារឿងដែលត្រូវតែចាត់វិធានការណ៍ ហើយជនបរទេសដែលមករកស៊ីក៏គួរតែពិនិត្យដែរ ពីព្រោះទង្វើរនិងសកម្មភាពរបស់ពួកគេគឺប៉ះពាល់ដល់ការប្រកួតប្រជែងហើយនិយាយឲ្យចំគឺមកដណ្តើមមុខរបរនិងធ្វើអាជីវកម្មពីពលរដ្ឋយើង ។ ពលរដ្ឋយើងអាចនឹងខាតបង់ច្រើនបើក្រុមជនរបទេសបែបនេះនៅតែបន្តសកម្មភាពរបស់ពួកគេ ពីព្រោះគេមករកស៊ីពីយើង ហើយគេប្រមូលលុយទៅស្រុកគេវិញ ខណៈដែលយើងអត់មានបានផលអ្វីសោះ។

សរុបទៅយើងខ្ញុំសង្ឃឹមថា សមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធនឹងបន្តបង្កើនការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ និង ច្បាប់ការងារ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ លើករ​ណី​​ជា​​អាទិ៍ ការឆ្លងដែនចូលមកដោយខុសច្បាប់ ការស្នាក់នៅហួសសុពលភាព ការលួចធ្វើការ​ដោយគ្មា​ន​ច្បាប់​អនុញ្ញាត និងការប្រើប្រាស់ឯកសាររដ្ឋបាលដោយក្លែងបន្លំ ជាដើម។ ដូចប្រទេសនានាដែរ រា​ល់​ជ​នបរ​ទេ​សប្រព្រឹត្តបទល្មើស អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអនុវត្តនីតិវិធីបណ្ដេញចេញ និងខ្លះទៀ​តដា​ក់ចូលបញ្ជីខ្មៅមិនឱ្យមកជាន់ដីកម្ពុជាតែម្ដង។ ក្រៅនោះអ្នកដែលល្មើសគួរតែកាត់ទោសទៅតាមច្បាប់ឲ្យបានម៉ឺងម៉ាត់ដោយមិនមានការលើកលែងអ្វីទំាងអស់៕

Daily Program

Livesteam thumbnail