ចាប់ពីពេលនេះទៅបងប្អូនគួរប្រុងប្រយ័ត្នអ្វីទៅ ?

ចាប់ពីពេលនេះរហូតដល់ផុតបុណ្យកាន់បិណ្ឌ និង​ ភ្ជុំបិណ្ឌ ខាងសមត្ថកិច្ចនិងក្រសួងសុខាភិបាល បានជំរុញឲ្យពលរដ្ឋប្រុងប្រយ័ត្ន៣ចំណុច ពោលគឺ ទី១ការបង្កាហានិភ័យនៃការពុលចំណីអាហារនិងពុលស្រា ទី២ការរក្សាសុត្ថិភាពពេលធ្វើដំណើរ ហើយទី៣គឺ បង្ការការចម្លងជំងឺផ្លូវដង្ហើម។

ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ ជំនាញបានលើកឡើងថា នៅក្នុងរដូវកាលនេះអាហារវាសំបូរ ហើយពលរដ្ឋអាចសល់ដូច្នេះក៏អាចរក្សាទុកមិនត្រឹមត្រូវប្អូមងាយប៉ះពាល់ដល់សុខភាព។ម្យ៉ាងវិញទៀតដោយសារតែ​ កម្មវិធីនេះជាទូទៅគឺមានមនុស្សច្រើនដូច្នេះការទុកដាក់និងរៀបចំសំភារៈហូបចុក បាយទឹកសម្លបង្អែមចំអាបអីអាចមានការធ្វេសប្រហែស ដូច្នេះគួរយកចិត្តទុកដាក់លើបញ្ហាអនាម័យ។អាហារដែលមិនមានអនាម័យគឺអាចឲ្យមានបញ្ហារាគ ឈឺពោះ ក្អួត ហើយបើនៅក្នុងករណីមានការប្រើប្រាស់គ្រឿងស្រវឹងដែលផលិតមិនត្រឹមត្រូវទៀត អាចមានករណីពុលគ្រោះថ្នាក់ដូចដែលកន្លងមកធ្លាប់មានករណីបាត់បង់ជីវិតជាបន្តបន្ទាប់។

នៅលើករណីរក្សាសុវត្ថិភាពពេលធ្វើដំណើរ ជំនាញបានជូនដំណឹងឲ្យយើងទាំងអស់គ្នាជ្រើសរើសមធ្យោបាយសមស្រប ចៀសវាងធ្វើដំណើរដែលមានមនុស្សច្រើន ហើយបើអាចចង់សន្សំសំចៃ​ឡានក្រុងសាធារណៈគឺត្រូវបានរាជរដ្ឋាភិបាលត្រៀមប្រមាណជា ៥០០​គ្រឿងឯណោះទុកដឹកបងប្អូនពីរាជធានីទៅស្រុកកំណើត។នៅក្នុងករណីជ្រើសរើសមធ្យោបាយផ្ទាល់ខ្លួនគឺគួរបើកបរគោរពច្បាប់ចរាចរណ៍ គោរពនិងយោគយល់គ្នាទៅវិញទៅមក កុំប្រើប្រាស់គ្រឿងស្រវឹង។ម៉ារយៈនេះនៅពេលដែលសមត្ថកិច្ចផ្អាកការត្រួតពិនិត្យចរាចរណ៍ឃើញថា គ្រោះថ្នាក់ចរាចរណ៍គឺហាក់កក្រើកឡើងវិញ។​

ចំណុចសំខាន់ គឺការបង្កាជំងឺឆ្លង​ផ្លូវដង្ហើម ដែលមាន តាំងពីជំងឺផ្តាយសាយធម្មតា ផ្តាសសាយបក្សី  ជំងឺកូវីដ១៩ និង ជំងឺផ្សេងៗទៀតក៏គួរតែប្រុងប្រយ័ត្នផងដែរ​ពិព្រោះរដូវនេះជារដូវវស្សា អាកាសធាតុឧស្សាហ៍អាប់អួរ មានព្យុះមានភ្លៀង មានខ្យល់ ងាយឆ្លងបំផុត ដូច្នេះអ្នកដែលឈឺគួរតែយកចិត្តទុកដាក់ការពារខ្លួន ដោយពាក់ម៉ាស់ ហើយមិនត្រូវខាកស្តោះ ឫបន្ទោរបង់ផ្តេសផ្តាសពាសវាលពាស់កាលឡើយ។​

ម្ហូបអាហារដែលយកមកចំអិន គឺតែត្រូវចំអិនឲ្យបានឆ្អិនល្អ ហើយទុកដាក់ឲ្យបានត្រឹមត្រូវ ប្រយោជន៍សម្រាប់ខ្លួនយើងនិងអ្នកដ៏ទៃ​​។នៅក្នុងករណីមានអាការៈមិនស្រួលខ្លួន​ក៏គួរតែប្រញាប់ទៅពិគ្រោះយោបល់ជាមួយនឹងក្រុមគ្រូពេទ្យជំនាញ ពីព្រោះនៅពេលនេះ បុគ្គលិខសុខាភិបាលក៏ត្រូវបានយកចិត្តទុកដាក់ពង្រាយដល់កម្រិតមូលដ្ឋានមួយចំនួនហើយ​។​

សរុបមកវិញបញ្ហាតាំងបីចំណុចនេះគឺគួរយកចិត្តទុកដាក់នៅក្នុងអំឡុងពេលនេះ ប៉ុន្តែប្រសិនបើបន្តយកចិត្តទុកដាក់រហូតក៏កាន់តែប្រសើរថែមទៀត។ហើយក្រៅពីបញ្ហាទាំងនេះក៏កុំប្រហែសដែរលើសុវត្ថិភាពលើផ្ទះសម្បែង ពេលទៅណាមកណាឆ្ងាយ​។ បងប្អូនគួរយកចិត្តទុកដាក់លើហានិភ៏យនៃគ្រោះអគ្គីភ័យ ក៏ដូចជាបញ្ហាចោរកម្មគាស់ផ្ទះសម្បែងផង ។​​​បើយើងប្រុងប្រយ័ត្ន វាក៏ជាបច្ច័យមួយដែលពង្រឹងទំនុកចិត្ត ហើយក៏បង្កជាឧបសគ្គដល់ជនខិលខូចឆ្លៀតឱកាស បាន៕

 

Daily Program

Livesteam thumbnail