ចង់ជំងឺកាចសាហាវយ៉ាងណាក៏ដោយ! បើយើងរស់នៅស្អាតមានអនាម័យយើងនៅតែរឹងមាំ
ជំងឺឆ្លងកើតមានជាបន្តបន្ទាប់ទាំងអាចាស់និងអាថ្មី ប៉ុន្តែជាទូទៅវិធានការនៃការបង្ការនិងការពារ មេរោគ ឬ វីរុស ឬ បាក់តេរី ដែលបង្ករជំងឺទាំងនោះ គឺប្រហាក់ប្រហែលគ្នា ពោលគឺអនាម័យខ្លួនប្រាណ និង នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនេះឯង។
ថ្មីៗនេះពិភពលោកកំពុងតែតាមដានដំណើរនៃការវិវត្តន៍នៃជំងឺអេបូឡា ជំងឺវីរុសហាន់តា ហើយថ្មីៗនេះគឺជំងឺកូវីដ១៩បំប្លែងថ្មី ដែលគេស្គាល់ថា NB.1.8.1 ដែលគេដឹងថា គឺជាវីរុសរងនៃ Omicron Sars-CoV-2 ដែលជាប្រភេទវីរុសក្រោមការត្រួតពិនិត្យចាត់ថ្នាក់ដោយអង្គការសុខភាពពិភពលោក កាលពីឆ្នាំទៅ នៅខែឧសភា ឆ្នាំ២០២៥ ហើយឥឡូវកំពុងតែផ្ទុះ។
ឲ្យតែជំងឺគឺសុទ្ធតែអាក្រក់និងបង្កផលប៉ះពាល់ដល់សុខភាពរបស់យើងទាំងអស់គ្នា ដូច្នេះយើងទាំងអស់គ្នាគួរតែរួមគ្នាការពារនិងបង្ការវាឲ្យបាន ហើយប្រសិនបើអាចលុបបំបាត់វាក៏គួរដែរ។
មកដល់ពេលនេះក្បួនវេជ្ជសាស្រ្តដែលយើងជាប្រជាពលរដ្ឋអាចធ្វើនិងអនុវត្តបានមិនមានច្រើនទេ គឺមានតែពង្រឹងនិងលើកកំពស់តាមរយៈអនាម័យលើខ្លួនប្រាណយើងនេះឯង។
អនាម័យនេះសំខាន់ណាស់ សុខភាពយើងល្អឫមិនល្អ គឺដោយសារតែអនាម័យនេះហើយ។ ការធ្វើនិងយកចិត្តទុកដាក់លើអនាម័យ គឺតាំងពីការហូបចុក ដេកពួនរហូតដល់ ការរស់នៅប្រចាំថ្ងៃនេះឯង។
កូវីដ១៩ ក្តី អេបូឡាក្តី ហើយ វីរុសហាន់តា ក្តី ក្រៅពីនោះវានៅមានមេរោគអាក្រក់ៗជាច្រើនទៀត ប៉ុន្តែប្រសិនបើយើងរស់នៅស្អាត ហើយមានអនាម័យ នោះហានិភ័យនៃការកើតជំងឺឬឆ្លងជំងឺវាមានពិតមែន ប៉ុន្តែសម្រាប់យើងដែលមានអនាម័យ យ៉ាងហោចណាស់ក៏អាចអាចឲ្យខ្លួនប្រាណយើងអាចសម្របសម្រួលនឹងបញ្ហានានាបាន។ ជំងឺឆ្លងទាំងចាស់និងថ្មី កំពុងបន្តកើតមាន និងគំរាមកំហែងដល់សុខភាពមនុស្សទូទាំងពិភពលោក ដូចជា ជំងឺអេបូឡា វីរុសហាន់តា និងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ជាដើម។ ទោះបីជាជំងឺទាំងនេះមានប្រភព និងលក្ខណៈខុសៗគ្នាក៏ដោយ ប៉ុន្តែវិធានការបង្ការ និងការពារសំខាន់បំផុតនៅតែផ្អែកលើការរក្សាអនាម័យផ្ទាល់ខ្លួន និងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ។
អនាម័យល្អ មិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសុខភាព និងភាពស៊ាំរបស់រាងកាយឲ្យអាចទប់ទល់នឹងមេរោគផ្សេងៗបានកាន់តែល្អផងដែរ។ ដូច្នេះ មនុស្សគ្រប់រូបគួរតែយកចិត្តទុកដាក់លើការហូបចុកស្អាត ការរស់នៅមានរបៀបរៀបរយ ការលាងដៃ និងការថែរក្សាបរិស្ថានជុំវិញខ្លួនឲ្យបានស្អាតជានិច្ច។
សរុបទៅ ការរស់នៅប្រកបដោយអនាម័យ គឺជាវិធានការការពារសុខភាពដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុត ដែលមនុស្សគ្រប់គ្នាអាចអនុវត្តបាន ដើម្បីបង្ការ និងកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ៕