ឃើញថោក! ប្រយ័ត្នកុ្រមអ្នកដើរលក់ឥវ៉ាន់បោកប្រាស់
នៅពេលនេះសំបូរមនុស្សបោកប្រាស់គ្រប់យ៉ាងគ្រប់ធនដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្ន សូម្បីតែអ្នកដើរលក់អង្ករនិងអ្នកលក់ស្រាបៀខ្លះក៏ដូច្នេះដែរ។
ការបោកប្រាស់នេះគឺក្រុមជនខិលខូចបានបន្លំធ្វើដូចជាផលិតផលដែលគេយកមកលក់នេះជារបស់ល្អដែល ខ្លួនយកបានពីនេះពីនោះ ហើយលក់នៅក្នុងតម្លៃថោកៗ ។ ស្ថានភាពពួកគេនេះ គឺយកមកលក់ ក្រោមសភាពលាក់ៗហើយប្រាប់ប្រជាពលរដ្ឋថា ពួកគេត្រូវការលុយដូច្នេះហើយទើបបានជាដាច់ចិត្តធ្វើ បែបនេះ ។
របស់ដែលពួកគេលក់មានផ្សេងៗគ្នាទៅតាមក្រុមតាមល្បិច ដោយក្រុមខ្លះបានជិះម៉ូតូដឹកអង្ករមួយបាវ ជិះចុះជិះឡើង តែបើពួកគេសម្លឹងឃើញថា នរណាដែលគេអាចធ្វើស៊ីបានគឺគេចាត់ការភ្លាម ។ ពួកគេអាច សម្លឹងរកនារីមេផ្ទះ នៅតែឯងឫជាមួយកូនតូច ឫ ក៏ជាស្រ្តីចំណាស់នៅផ្ទះ។ ក្រុមនេះដើរលក់ផលិតផល សុទ្ធតែបោកបា្រស់ ។
ឧទាហណ៍អង្ការមួយបាវ៥០ គីឡូក្រោមតម្លៃនៅលើទីផ្សារពី ១៥ ទៅ ១៨ ម៉ឺនរៀល ពួកគេអាចលក់ត្រឹមតែ ពី ៧ទៅ៨ម៉ឺនអីតែប៉ុណ្ណោះ ហើយអះអាងសុទ្ធតែអង្កររបស់ពួកគេគឺជាប្រភេទអង្កប្រណីតដាំបាយឆ្ងាញ់ ប៉ុន្តែធាតុពិតអង្ករមានតែនៅលើបាវនោះ ត្រឹម ៤ទៅ ៥ គីឡូក្រាមទេ ខាងក្រោមសុទ្ធតែដីខ្សាច់ ។
អស់ពីក្រុមនេះ ក៏មានក្រុមបុរសៗខ្លះទៀតក៏ចាញបោកគេដែរ ។ ក្រុមនេះគឺក្រុមដើរលក់វត្ថុមានវង្វាន់ ជាសា្របៀ ជាបារី ឫជាផលិតផលគោជល ។ ផលិតផលដែលក្រុមនេះនិយមប្រើប្រាស់ដើម្បីយកមកបោក ហើយក៏មានពលរដ្ឋចាញ់បោកគេនោះគឺជាផលិតផលណាដែលឧស្សាហ៍ត្រូវគេផ្សព្វផ្សាយរឿងរង្វាន់ ។
នៅពេលឃើញក្រុមអ្នកផឹកស៊ីជុំៗគ្នាតាមភូមិនៅមុខផ្ទះអីនោះ គឺក្រុមនេះអាចមកដល់ហើយ។ ផលិតផលដែលពួកគេលក់នោះ គឺបើជាស្រាបៀ គឺពិតជាស្របៀ ហើយបើភេសជ្ជៈប៉ូវកម្លាំងគឺពិតជាផលិតផលនោះ មែន ប៉ុន្តែគេអាចលក់ថ្លៃបន្តិច ។
រូបភាពរបស់ក្រុមនេះគឺឧទារណ៍បើស្រាបៀរនោះមួយកេះ១០ ដុល្លារ ដូច្នេះពួកគេអាចលក់ស្រាបៀរនោះ ៣កេះ ៥០ ដុល្លារឫអាចថ្លៃជាងនេះតាមទឹកចិត្តដែលពួកគេអាចអូសបាន អីចឹងទៅ ។ ការដែលផលិតផលស្រាបៀររបស់គេថ្លៃបែបនេះ គឺដោយសារតែគេអួតថា វាគឺជាស្រាបៀដែលត្រូវរង្វាន់ធំ ហើយវាមានមួយកំប៉ុងនៅក្នុងចំណោមអាស្រាបៀ ដែលគេលក់៣កេះនេះ ។
ពួកគេក៏បានអះអាងថា ពួកគេទទួលព័ត៌មាននេះពីក្រុមហ៊ុនដើរចែកចាយ ដោយមិនអោយពលរដ្ឋដឹងទេ ប៉ុន្តែគេប្រញ៉ាប់ចង់លក់អោយអស់មុនម៉ោងក៏លក់បែបនេះ ។
ក្រោយពេលដែលពួកគេចេញទៅ ហើយគាស់គឺបានត្រឹមតែផឹកស្រវឹង និង រង្វាន់១កំប៉ុង ឫ២កំប៉ុងធម្មតាៗនេះឯង ។
សរុបទៅសូមប្រុងប្រយ័ត្នបើមិនចង់ខាតបង់ប្រាក់កាសដែលពិបាករក ។ ក្រុមជនខិលខូចមានច្រើនណាស់ ហើយពួកគេចាំតែឆ្លៀតឱកាសនោះទេ ។ ដើម្បីបង្ការបញ្ហានេះ សូមកុំលោភលន់ ។ អំពើលោភលន់នេះហើយដែលធ្វើឲ្យយើងបាត់បង់សតិ ។