ក្តៅត្អូញថាក្តៅ! ដល់ភ្លៀងត្អូញថា លិច ហើយភក់!

ក្រោយរលកកំដៅបានវាយប្រហារប្រទេសកម្ពុជាដោយតំបន់ខ្លះមានសេចក្តីរាយការណ៍ថា កំដៅឡើងដល់៤៣អង្សាសេ តែនៅថ្ងៃទី៤ ខែឧសភា កន្លងទៅថ្មីៗនេះ មានសេចក្តីរាយការណ៍ថា មានភ្លៀងធ្លាក់មកច្រើនកន្លែងជាពិសេសនៅរាជធានីភ្នំពេញ​។

ក្រោយពេលដែលមេឃភ្លៀងមួយមេធំបានទម្លាក់មកកាលពីអំឡុងពេលទាបភ្លឺនោះមក រលកកំដៅលែងជាបញ្ហាដោយបានធ្លាក់ចុះមកនៅក្នុងរង្វង់៣៤ ទៅ​៣៥អង្សារសេ ហើយពលរដ្ឋបា​នលើកឡើងថា ដើមឈើ ដំបូលផ្ទះត្រូវបានដំណក់ទឹកភ្លៀងលាងឡើងស្អាត។ ដើមឈើ សត្វប​ក្សាបក្សីក៏ចាប់ផ្តើមជីវិតដ៏ស្រស់បំព្រងជាមួយនឹងទិដ្ឋភាពបៃតងឡើងត្រកាល ពោលគឺ ហា​ក់មានស្នាមញញឹម រីឯដំបូលផ្ទះដែលពីមុនមកគឺគ្របដណ្តប់ដោយកំទិចធូលីអស់ជាច្រើន ខែដោ​យគ្មានដំណក់ភ្លៀងសោះនោះ ក៏ត្រូវបានសំអាតដោយធម្មជាតិយ៉ាងស្អាត។

មើលទៅលើមានអារម្មណ៍ថា អូខេ! ប៉ុន្តែកុំមើលមកផ្លូវ គឺលេចក៏ច្រើនដែរ ហើយការលេចនោះ​ គឺមិនធម្មតាទៅទៀតគឺទឹកឡើងខ្មៅ។ នេះភ្លៀងត្រឹមមួយមេដំបូងលេចប៉ុណ្ណឹងចុះទម្រាំ ព្រះភិរុណបង្អុរចុះមកជាបន្តបន្ទាប់បន្ថែមទៀត តើនៅរាជធានីភ្នំពេញនឹងបន្តប្រឈមមុខនឹង  ជំ​នន់ទឹកភ្លៀងបន្តទៀតយ៉ាងណា?

នេះគឺជាចម្ងល់នោះទេ ដូច្នេះយើងទាំងអស់គ្នាគួរតែរិះរកចម្លើយ ហើយរួមគ្នាចាត់វិធានការជាបន្ទាន់ជាពិសេសគឺស្តារ និងកាយប្រឡាយលូ និងកន្លែងបង្ហូរទឹកនានា នៅក្នុងទីក្រុងនិងនៅតា​ម តំបន់ទីប្រជុំជននានា។

ក្រៅពីនេះយើងទាំងអស់គ្នាក៏ត្រូវតែទុកដាក់សំរាមនានាឲ្យបានត្រឹមត្រូវដើម្បីកុំអោយវាហូរចូ​លទៅក្នុងប្រព័ន្ធលូ ពីព្រោះបញ្ហាសំរាមនេះជាបញ្ហាប្រឈមមួយដែលត្រូវបានគេចាត់ជាដើមចមនៃបញ្ហាជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។

សូមយកចិត្តទុកដាក់លើបញ្ហានេះផង ពីព្រោះថា ចាប់ពីពេលនេះតទៅគឺដល់រដូវវង្សាហើយ  ដូច្នេះទឹកភ្លៀងអាចនឹងមកជាបន្តបន្ទាប់។ ក្រៅពីនោះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅកន្លែង ទំនាបក៏ត្រូវតែប្រុងប្រយ័ត្នរៀបចំប្រព័ន្ធភ្លើង និងទុកដាក់សំភារដែលអាចរងការខូចខាត ដោ​យសារការលេចទឹកនេះឲ្យហើយ ពីព្រោះទោះបីជាយ៉ាងណាក៏ដោយរឿងលិចនៅរដូវ វស្សានេះអ្នកនៅរាជធានីភ្នំពេញពិតជាមិនអាចជៀសរួចបានឡើយ។​

សរុបមកវិញរដូវនេះជារដូវភ្លៀងដូច្នេះសង្ឃឹមថា យើងទាំងអស់គ្នានឹងយកចិត្តទុកដាក់លើ បញ្ហាជំនន់ទឹកភ្លៀងរយៈពេលខ្លីៗនេះឲ្យបាន។ តំបន់ភាគច្រើនកើតមិនយូរទេ តែតំបន់ខ្លះអា​ចកាន់អាទិត្យ កាន់ខែដែរ ដូច្នេះសូមប្រុងប្រៀបរៀបចំបង្ការនិងការពារ ហើយត្រៀមសម្រាប់ ជីវភាពរស់នៅក្នុងអំឡុងពេលរដូវស្សា​៕

 

 

Daily Program

Livesteam thumbnail