កុំសប្បាយហួស គួរសន្សំទ្រព្យ សម្រាប់ពាក់កណ្ដាល​ជីវិត​ទៀត

សប្បាយ កំសាន្ត ហូបចុក ផឹកស៊ី គឺជាបង្អែមនៃជីវិត ប៉ុន្តែមិនមែនជាប្រភពចំបងនៃអាហារសម្រាប់បំប៉នជីវិតជីវភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាឡើយ ។

យើងទាំងអស់គ្នាពេលហត់នឿយពីការងារ ពីអាជីវកម្ម ក៏ដូចជារបររកស៊ីនានា អាចស្វែងរកឱកាសនៅក្នុងការសប្បាយ ការកំសាន្ត ការហូបចុក ការផឹកស៊ី ខ្លះៗបាន ប៉ុន្តែកុំជោគជាំនឹង ចំណុ​ចទាំងនេះ ។

សប្បាយ កំសាន្ត ហូបចុក ក៏ដូចជាការផឹកស៊ី ម្តងម្កាលបាន ប៉ុន្តែអ្វីដែលសំខាន់គឺការទទួលខុសត្រូវការងារ សន្សំសំចៃ​ និង ប្រើប្រាស់ពេលវេលាដើម្បីប្រមូលផលប្រកបដោយផ្លែផ្កា សម្រាប់ជីវិត ។

មនុស្សយើងពេលចេញពីផ្ទៃម្តាយមកដល់អាយុ ១២ទៅ១៣ ឆ្នាំគឺជាវ័យដែលសប្បាយមិនចាំ​បាច់កើតទុក ឈឺក្បាលអ្វីទាំងអស់  ប៉ុន្តែចាប់ពីវ័យ១៣ ទៅដល់ ១៨ គឺជាវ័យពង្រឹងការអប់រំការ​រៀនសូត្រ ហើយពីវ័យ ១៩ ដល់ ២២ ឯ ២៣ ជាវ័យសម្លឹងរករបរ រកជំនូញអាជីវកម្ម ឬការ​ងារជំនាញ​ ហើយចាប់ពី២៤ ដល់ជាង​៥០ ឆ្នាំគឺជាវ័យដែលត្រូវសន្សំផង វិនិយោគផល ពោលគឺធ្វើយ៉ាងណាបង្កើនទ្រព្យបង្កើនមុខរបរ ពីព្រោះមនុស្សនៅក្នុងវ័យនេះគឺអាចមានទាំងបទពិ​សោ​ធន៍​និងសមត្ថភាព រីឯកម្លាំងនិងបញ្ញាក៏បរិបូរណ៍ផងដែរ ប៉ុន្តែចាប់ពីវ័យជាង ៥០ ឡើងជាវ័យវេទនា ឬដេកស៊ីសំណាង។​

ដើម្បីឲ្យជីវិតយើងនៅវ័យចាប់ពីជាង​៥០ ឆ្នាំឡើងគេងលើសំណាងមិនវេទនា គួរតែខិតខំប្រឹងប្រែងឲ្យខ្លាំងក្លាយ ហើយប្រើកម្លាំងទាំងសតិ បញ្ញ ផ្លូវចិត្ត ផ្លូវកាយ ទាំងអស់ ហើយពួតដៃគ្នាជាមួយនឹងគ្រួសារឲ្យស្វាហាប់ ប៉ុន្តែចាប់ពី ជាង ៥០ ឡើងលើ អ្វីៗវាអាចដល់ពេលចាប់ផ្តើមថយថយសក្តានុពលហើយ ។

វ័យចាប់ពី៥០ ឡើយ គឺទាំងសតិក៏ចុះខ្សោយបញ្ញាក៏ស្រអាប់ កម្លាំងក៏ធ្លាក់ចុះ ដូច្នេះការដែលយើងទាំងអស់គ្នាមកដល់វ័យ៥០ ហើយ មិនមានអ្វីនៅក្នុងដៃជីវិតគេចមិនផុតពីភាពហេង​ហា​ង មិនខាន។

ពាក្យចាស់បុរាណតែងតែដំណាលជាបន្តបន្តាប់ថា ទាន់ខ្លួននៅក្មេងសូមខំរៀនខំរក តែដល់វ័យជរាជំងឺព្យាធិនិងមក ហើយកម្លាំងកាយពលក៏ទុន ដូច្នេះសូមខំ ហើយកុំគិតតែសប្បាយភ្លេចខ្លួនចាយវាយខ្ជះខ្ជាញគ្មានគំនិតនៅពេលដែលយើងនៅក្មេង រកលុយបាន។​

សប្បាយ កំសាន្ត ហូបចុក ផឹកស៊ី គឺជារឿងដែលអត់មិនបានមែនសម្រាប់ជីវិត ប៉ុន្តែកុំជ្រុលគឺគួរតែមានពេលមានវេលាត្រឹមត្រូវ ហើយក៏កុំខ្ជះខ្ជាយ​៕

 

Daily Program

Livesteam thumbnail