កុំប្រពឹត្តិឲ្យសោះល្បែងស៊ីសងទាំងឡាយ ! ប្រយ័ត្នអស់ទ្រព្យ​

នៅអំឡុងពេលនៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនឫវៀតណាមកន្លងមក មានបងប្អូនអ្នកជាប់ខ្សែរស្រឡាយខ្លះគឺបានជុំគ្នាប្រពឹត្តល្បែងស៊ីសង ដែលជាប្រភពដែលអាចនឹងហ៊ិនហោចទ្រព្យសម្បត្តិ ឫ ក៏កើតមាន ជម្លោះក៏អាចថាបាន ។

ល្បែងស៊ីសងមានច្រើនប្រភេទ ប៉ុន្តែល្បែងដែលគេពេញនិយមលេងបំផុតនោះគឺបៀរ ដែលការលេងនេះ ដំបូងគឺគ្រាន់តែកំដរការជួបជុំគ្នាផឹកស៊ីកំដរកម្មវិធី នៅក្នុងចំណោមបងប្អូនសាច់ញាតិ មិត្តភ័ក្រ ប៉ុន្តែក្រោយមក គឺនឹងមានអ្នកដែលចាញនឹងឈ្នះ ។​

ការលេងនេះ ជាទូទៅអាចប្រពឹត្តតែនៅក្នុងរង្វង់ញាតិសណ្តាន ឫ មិត្តភ័ក្រទេ ហើយនៅក្នុងហេតុផលគឺកំសាន្ត ប៉ុន្តែវានឹងក្លាយជាទុក្ខនៅពេលដែលលេងនោះវាធំៗ រហូតមានអ្នកខ្លះអស់លុយ អស់កាក់ ហើយក៏អាចដល់អស់សំភារៈមានគ្រឿងអលង្កា ក៏ដូចជាយានយន្ត មានម៉ូតូឡានក៏មានដែរ ប្រសិនបើការលងនោះគឺធំៗ។​

ក្រៅពីនោះ វាក៏អាចកើតមានជាជម្លោះមើលមុខគ្នាមិនចំ ហើយអាចដល់ផ្ទុះអំពើហិង្សាមើលមុខគ្នាមិនត្រូវនៅក្នុងចំណោមបងប្អូននិងសាច់ញាតិផងក៏មានដែរ ពីព្រោះតែការនិយាយឌឺដងដាក់គ្នារឿងចាញ់រឿងឈ្នះនេះឯង ។

ល្បែងស៊ីសងទាំងនេះ បើលេងតូចតាមជាមួយនឹងប្រាក់បន្តិចបន្តូចវាមិនសូវជាអ្វីនោះទេ ហើយការលេងនោះវាអាចកំដបរិយាកាសមែន ប៉ុន្តែប្រសិនបើលេងដល់កម្រិតដាក់លុយរាប់ម៉ឹន​ហើយគួរកុំនាំគ្នាលេងបែបនោះអី ។

នៅក្នុងករណីយើងមានលុយមានកាក់ហៅបងប្អូនចែកគ្នាទៅប្រសើរបំផុតហើយ​កុំ ហៅគ្នាទៅលេងល្បែង។ ការជួបជុំគ្នាសប្បាយមានវិធីសាស្រ្តច្រើន​មិនមែនហៅគ្នាមកជុំដើម្បីតែលេងល្បែងនេះដែរ ។​

ជាទូទៅល្បែងមានអ្នកចាញ់មានអ្នកឈ្នះ ហើយអ្នកឈ្នះសប្បាយរីករាយរីកថ្លើម រហូតដល់ញៀន អាចឈ្នះកន្លែងនេះទៅចាញ់បោសគូទខោ អស់តាំងទ្រព្យទៀតនៅកន្លែងផ្សេងក៏មាន ។​

ល្បែងមិនមែនជាមធ្យោបាយសម្រាប់កំដរការរាប់អានគ្នានោះទេ ។ ល្បែងវាជាប្រភពនឹងជាអំពើអបាយមុខដែលមានតែរឿងប៉ុណ្ណោះ ។ សប្បាយបានតែមួយពេលទេៗ វាមិនអាចឈ្នះរហូតឡើយ ។ យើងពូកែកន្លែងនេះ កន្លែងនោះមានអ្នកពូកែលេងជាងយើងទៀត ដូច្នេះកុំប្រថុយ ហើយកុំនាំគ្នាលេងវាល្អជាង ។​

ការជួបជុំគ្នាត្រឹមហូបចុកសមរម្យជជែកគ្នាពីនេះពីនោះ ឫក៏ជំនុំគ្នាផ្តួចផ្តើមរឿងរកស៊ីប្រកបរបរចិញ្ចឹមជីវិត ចែករំលែកបទពិសោធន៍គ្នាធ្វើការក៏ជារឿងមួយប្រសើរ​។​  កុំហូបចុកហើយនាំគ្នាលេងល្បែង ឫ ក៏ផឹកស៊ីស្រវឹងលែងគ្រប់គ្រងបាន ។​​

សរុបទៅល្បែងគឺមិនចំណេញឡើយវាបានត្រឹមតែអស់លុយ ហើយការរាប់អានគ្នានៅក្នុងវង់ល្បែងស៊ីសង គឺជាមិត្តភាពដែលមិនប្រសើរឡើយ​។ មិត្តល្អឫបងប្អូនល្អមិនមែនស្គាល់គ្នាតាមវង្សល្បែងឡើយ គឺស្គាល់គ្នាតាមការងារ តាមការរកស៊ី និង រាប់អានគ្នា ចេះជួយគ្នាទើបប្រសើរ ។​

Daily Program

Livesteam thumbnail