កុំឆ្ងល់​តែយើងធ្វើខ្លួនអត់បានការ! គ្មានប្រយោជន៍គេរកថ្មីហើយ

មនុស្សនិងផលប្រយោជន៍ គឺវាដើរទន្ទឹមគ្នា ហើយកុំឆ្ងល់ នៅពេលដែលយើងធ្វើខ្លួនជាមនុស្សដែលមិនបានការ មិនមានផលប្រយោជន៍ ធ្វើការឲ្យគេមិនកើត គេនឹងបោះបង់យើងហើយមិនចាំបាច់បញ្ញាសិប្បនិម្មិតមកដល់នោះទេ។

មកដល់ពេលនេះក្តីបារម្ភនៃការដែលគិតនិងប៉ាន់ប្រមាណថា បញ្ញាសិប្បនិម្មិតនឹងចូលមកដណ្តើមការងារដណ្តើមមុខរបររបស់មនុស្សជាតិកាន់តែមានការពិភាក្សានិងដេញដោលគ្នាកាន់តែច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកុំរវល់តែជជែកគ្នារឿងទាំងនេះអ្វីដែលគួរតែជជែកគ្នាគឺគួរតែធ្វើយ៉ាងម៉េចដើម្បីធ្វើឲ្យខ្លួនយើងមានប្រយោជន៍មានសក្តានុពលនិងមានផលិតភាពការងារខ្ពស់​។​

រឿងបញ្ញាសិប្បនិម្មិតនេះវាអាចមិនខុសហើយវាក៏មិនអាចត្រូវទាំងអស់ដែរ ការដែលយើងទាំងអស់គ្នាព្រួយបារម្ភនេះវាក៏មិនជាចង្រៃអីដែរ ប៉ុន្តែសូមកុំយកការព្រួយបារម្ភនេះជាសំអាងយកជាលេសខ្ជិល ហើយ​ប្រើប្រាស់វាដើម្បីដាក់បន្ទុកបិទបាំងចំណុចអសកម្មរបស់យើងនោះ ។

នៅក្នុងករណីដែលយើងខ្លាចយើងបារម្ភ​យើងគួរតែប្រឹងហើយរិះគិតរកចំណុចខ្សោយរបស់យើងហើយប្រឹងប្រែងប្រែក្លាយនិងពង្រឹងវាឲ្យទៅជាចំណុចខ្លាំងតស៊ូទប់ទល់នឹងស្ថានការណ៍នោះយើងពិតជាអាច មានផ្លូវដើម្បីតស៊ូបាន ។

ជាធម្មតានៅក្នុងទីផ្សារការងារ​ក៏ដូចជាទីផ្សាអាជីវកម្ម នានា នៅក្នុងករណីដែលយើងខ្សោយ ហើយមិនមានជំនាញ យើងមិនបានការ យើងគ្មានគុណតម្លៃនៅកន្លែងការងារ កុំថាឡើយដល់ពេលបញ្ញាសិប្បនិម្មិតមកដល់ សូម្បីតែនៅក្នុងអំឡុងពេលនេះ ក៏យើងនឹងប្រឈមមុខនឹងត្រូវគេបញ្ឈប់ ឫគេដណ្តើមការងារដណ្តើមការទទួលខុសត្រូវរបស់យើងទៅបាត់ដែរ​។​

សម័យនេះសម័យគឺជាសម័យដែលតម្រូវឲ្យយើងរហ័សរហួនមានភាពបទបែនឆ្លាតវៃ ហើយចេះគ្រប់គ្រងស្ថានការណ៍​ គ្រប់គ្រងមនោសញ្ចេតនា ដែលនោះហើយគឺជាចំណុចខ្លាំងមួយ ដែលយើងអាចទប់ទល់នឹងការមកដល់នៃបញ្ញសិប្បនិម្មិតបាន​។​

ការងារអ្វីក៏ដោយវាតែងតែមានការលំបាក​ និងឧបសគ្គដែលចៀសមិនរួច ប៉ុន្តែនៅក្នុងករណីដែលយើងតស៊ូក្រាញននៀលហើយខិតខំដោះស្រាយបញ្ហាការលំបាកនិងឧបសគ្គនោះចេញ វាគឺជាកាលានុវត្តភាពសម្រាប់យើងបាន ហើយចំណុចនេះហើយដែលបញ្ញាសិប្បនិម្មិតទំនងជាមិនអាចធ្វើជំនួសយើងទាំងអស់គ្នាបានឡើយ​។​

សរុបទៅសូមកុំគិតតែដេកព្រួយហើយអត់ធ្វើអ្វី ។ សូមយកអ្វីដែលឭនេះប្រែក្លាយវាទៅជាឆន្ទះជំនៈនិងលុបបំបាត់អ្វីដែលយើងគិតថា ជាបញ្ហារបស់យើង ។ នៅក្នុងករណីដែលយើងមានគុណតម្លៃមានសក្តានុពលការងារ មានគុណបំណាច់និងស្នាដៃ បញ្ញាសិប្បនិម្មិតមិនអាចមកជំនួសយើងបានឡើយ ។​សួមរស់នៅដោយភាពរស់រវើកនឹងធ្វើខ្លនឲ្យក្លាយជាមនុស្សដែលចេញធ្វើបច្ចុប្បន្នភាពខ្លួន​ឯងជាន្និច្ច​។​

 

Daily Program

Livesteam thumbnail