ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនគឺកំពុងតែទៅមុខហើយ សូមកុំបន្ធូរដៃឲ្យសោះ!

ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលកម្ពុជាបានកំពុងតែធ្វើគឺបានបង្ហាញលទ្ធផលជាបន្តបន្ទាប់ ដោយពីមួយឆមាសទៅមួយឆមាសជនសង្ស័យដែលពាក់ព័ន្ធនឹងគ្រឿងញៀនកាន់តែច្រើនត្រូវបានបង្រ្កាប ខណៈដែលគ្រឿងញៀននិងសារធាតុពាក់ព័ន្ធក៏បន្តរឹបអូសនិងបំផ្លាញចោល ។

តាមរបាយការណ៍ដែលសមត្ថកិច្ចបានបង្ហាញបានឲ្យដឹងថា នៅក្នុងរយៈពេលពេញមួយឆមាសទីមួយនៃឆ្នាំ២០២៥ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យបានសរុបដល់ទៅ១២.៧២៨ នាក់ នៅក្នុងនោះមានបរទេសសរុបប្រមាណជា​៣០៤ នាក់ និង បានរឹបអូសបានគ្រឿងញៀនសរុបប្រមាណចា ១,៤៦ តោន ។

តាមស្ថិតិនេះធៀបនឹងអ្វីដែលសមត្ថកិច្ចបានអនុវត្តកាលពីឆមាសទី១នៃឆ្នាំ២០២៤ ឃើញថា ចំនួនជនសង្ស័យដែលត្រូវបានឃាត់ខ្លួននៅឆមាសទី១ឆ្នាំ២០២៥ គឺមានកំណើនកើនឡើងប្រមាណជា ៨,០៥ភាគរយ ហើយគ្រឿងញៀនដែលរឹបអូសបាននៅក្នុងនោះ មានកញ្ឆាស្ងួត៣៦៦ គីឡូក្រាម និង ដើមកញ្ឆាស្រស់សរុប ១២.២១២ ដើម ។ ក្រៅពីនោះសារធាតុញៀនដែលរឹបអូសផ្សេងទៀតគឺមាន កេតាមីន, អេស្តាស៊ី, ហេរ៉ូអ៊ីន, មេតំហ្វេតាមីន​គ្រីស្តាល់, មេតំហ្វេតាមីន, និងកូកាអ៊ីនជាដើម ។​

ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនគឺនៅតែក្តៅគគុក ហើយវាទំនងជានឹងបន្តបង្កើតឡើងបន្ថែមទៀតកុំបន្ធូរដៃប្រសិនបើអាជ្ញាធរនិងអ្នកមានអំណាចចង់រំដោះពលរដ្ឋចេញពីអន្ទាក់នៃគ្រឿងញៀនបន្តថែមទៀត ។

គ្រឿងញៀនគឺជាឧក្រិដកម្មដែលវាគ្រោះថ្នាក់ដល់សង្គមខ្លាំងបំផុតដែលទាមទារការប្រយុទ្ធប្រឆាំងមិនអាចដកឫបន្ធូដៃបានឡើយ ។ វាគឺជាប្រភពដែលធ្វើឲ្យកម្លាំងបញ្ញានិងស្មារតី សូម្បីកម្លាំងកាយរបស់ពលរដ្ឋទ្រុឌទ្រោម ដូច្នេះវាទាមទារការលើកកំពស់និងការប្រយុទ្ធប្រឆាំងមួយជាបន្ត ។​

មកដល់ពេលនេះគ្រឿងញៀនវាគឺជាបញ្ហាសាកលហើយបណ្តាញឧក្រិដ្ឋជនបានចងជាសំណាញយ៉ាងប្រទាក់ក្រឡា ដូច្នេះការប្រយុទ្ធប្រឆាំងក៏ទាមទារការចូលរួមនិងពង្រឹងការសហការប្រតិបត្តិការបន្ថែមទៀតផងដែរ ។

ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនវាមិនមែនទាមទារពង្រឹងតែសមត្ថកិច្ចទេ ប្រជាជនគ្រប់រូបគ្រប់ស្រទាប់គឺទាមទារការចូលរួមទាំងអស់គ្នា ។ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលប្រទាក់ក្រឡាហើយខិតខំធ្វើដោយមិនចេះនឿយហត់សង្ឃឹមថា យើងពិតជាអាចរំដោះជាតិ និង ពលរដ្ឋចេញពីនឹមនៃគ្រឿងញៀននេះ​នៅពេលអនាគត់ ។

 

 

Daily Program

Livesteam thumbnail