ការទទួលទានគឺដើម្បីរស់ និងសុខភាពល្អ មិនមែនដើម្បីធាត់ហើយ បណ្តាលឲ្យមានជំងឺឡើយ

អាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច គឺជារបបអាហារសំខាន់ដែលទ្រទ្រង់រាងកាយ និងកម្លាំងបញ្ញារបស់យើង។ ការទទួលទានអាហារទាំងនេះតាមរបៀបដែលមានសុខភាពល្អអាចជួយការពារជំងឺមិនឆ្លងផ្សេងៗ ជាពិសេសគឺពពួកជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺធាត់។

ដើម្បីធានាសុខភាពល្អប្រសើរអាហារពេលព្រឹកដែលមានជីវជាតិនឹងអាចផ្តល់ថាមពលសម្រាប់ការងារក៏ដូចជាការសិក្សាយើងគួរតែផ្តោតលើគ្រាប់ធញ្ញជាតិ និងពពួកអាហារប្រូតេអ៊ីនគ្មានខ្លាញ់ ឬខ្លាញ់ដែលមានសុខភាពល្អ និងផ្លែឈើ ឬបន្លែសម្បូរជាតិសរសៃ។ ​ពពួកអាហារទាំងនេះ បើយើងទៅទិញនៅតាមផ្សារទំនើបគឺថ្លៃគួរសមដែរ ប៉ុន្តែប្រសិនបើយើងចេះផ្សំ គឺសមរម្យ ដែលមានអាចជាពោត ពពួកសណ្តែក និងគ្រាប់ស្វាយចន្ទីជាដើម ។ ក្រៅពីនេះវាអាចមានជាស៊ុត ឬនំប៉័ង ឬក៏ពពួកបន្លែផ្លែឈើតាមរដូវនៅក្នុងស្រុកយើង ។

ដោយឡែកសម្រាប់អាហារថ្ងៃត្រង់គឺជាអាហារមួយដើម្បីបំពេញការស្រែកឃ្លាន និងរក្សាកម្រិតថាមពល ក៏ដូចជាកាត់បន្ថយតម្រូវការសម្រាប់ក្រពះ ។ របបអាហារដែលសំខាន់នៅពេលថ្ងៃត្រង់ គឺអាចជាពពួកអាហារសាច់ អាចជាសាច់មាន់ ឬត្រី តៅហ៊ូ ឬសណ្តែកដី។ ក្រៅពីនោះ យើងក៏អាចបន្ថែម បន្លែដែលមាន ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ។ ឧទាហរណ៍ យើងអាចធ្វើសាឡាត់ជាមួយសាច់មាន់ស្ងោ ឬបន្លែ បៃតង​ចម្រុះ ឬប៉េងប៉ោះ ក៏ប្រសើរ។

ចុងក្រោយគឺអាហារពេលល្ងាចដែលគួរតែអាហារដែលតិចជាងថ្ងៃត្រង់ ។ ត្រង់ចំណុចនេះ ពលលរដ្ឋខ្មែរយើងមិនសូវអនុវត្តបានទេ ។ តាមការសង្កេតកន្លងមក នៅក្នុងចំណោមក្រុមអ្នកតមអាហារខ្មែរយើង ភាគច្រើនគឺតបអាហារពេលព្រឹក ហើយទទួលទានបន្តិចបន្តូចនៅថ្ងៃត្រង់ ប៉ុន្តែពេលល្ងាចសុំមួយឈ្នះដៃហើយ ។ ការគិតបែបនោះគឺខុសស្រឡះហើយ ដូច្នេះគួរតែរិះគិតឡើងវិញ ។

ក្បួនសុខាភិបាលគេលើកឡើងថា ក្រោយពេលដែលយើងទទួលទានរាងកាយនឹងទទួលទានថាមពល ឫ កាឡូរីពីអាហារហើយប្រសិនបើនៅពេលយើងធ្វើការងារការឡូរីទំាងនោះនឹងដុតរំលាយចោល ប៉ុន្តែនៅពេលដែលយើងទទួលទានទៅមិនបានធ្វីអ្វីវានឹងសល់ ហើយវានឹងបណ្តាលឲ្យទៅជាលើសសារធាតុណា ដែលយើងប្រើមិនអស់ដូចជា ស្ក ខ្លាញ់ សាច់ អាស៊ីត ...។ល។​ ដូច្នេះប្រសិនបើយើងទទួលពេលល្ងាច យើងអត់បានធ្វើអ្វី យើងគេង នោះវានឹងសល់ ដូច្នេះហើយបានជាគេតម្រូវឲ្យយើងទទួលទានតិចបានហើយ ។  

សរុបទៅដើម្បីសុខភាពសូមរិះគិតហើយពពួកអាហារទាំងនេះមិនចាំបាច់តែបន្លែបង្កាដែលនាំចូលឫបន្លែងបង្ការសាច់ពីប្រទេសផ្សេងនោះទេ ពពួកបន្លែងនៅតាមស្រុកស្រែចំការយើងក៏សំបូរដែរគ្រាន់តែយើងមិនដឹង គុណតម្លៃរបស់វា ហើយជាទូទៅយើងមើលស្រាល។​

សូមលើកកំពស់និងរៀនដាក់កម្រិតឫរិតត្បិតការទទួលទាន ហើយចំណុចសំខាន់មួយទៀតនោះគឺខំប្រឹងប្រែងទទួលទានទឹកឲ្យបានច្រើន ប៉ុន្តែត្រូវកំណត់ការទទួលទានប្រៃពេក ផ្អែមពេក ហើយ ក៏កុំពិសារគ្រឿងស្រវឹង ។ ក្រៅពីនោះការដាក់កម្រិតឫកាត់បន្ថយពពួកអាហារកែច្នៃស្រាប់ ឬអាហារកំប៉ុងក៏គួរតែប្រុងប្រយ័ត្នផងដែរ ។ សូមកុំរស់ដើម្បីទទួលទាន តែសូមទទួលទានដើម្បីរស់ ហើយរស់ដោយសុខភាពល្អ៕

Daily Program

Livesteam thumbnail