ទិវាវប្បធម៌ជាតិលើកទី២៣ ត្រូវបានលើកពេលប្រារព្ធ
ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលើកពេលប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៣ និងទិវាវប្បធម៌យុវជន ក្នុង ឆ្នាំ២០២១នេះ។
យោងសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ចេញផ្សាយជាសាធារណៈកាលពីព្រឹកមិញ បានឱ្យដឹងថា ការប្រកាសលើកពេលនេះ ដោយសារតែ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទិវាវប្បធម៌ជាតិលើកទី ២៣ ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលអនុញ្ញាត្តឱ្យប្រារព្ធតាមរយៈការបោះពុម្ពបដា ផលិតជាឯកសារ សម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គមតែប៉ុណ្ណោះ៕
ដោយ សុផានិត