UN ៖ មនុស្សយ៉ាងតិច៧០០ នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នានៅកុងហ្គោ

មនុស្សយ៉ាងហោចណាស់ ៧00 នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សានាពេលថ្មីៗនេះនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈដែលជម្លោះរយៈពេលជាច្រើនទស្សវត្សរ៍នៅតែបន្តបណ្តាលឱ្យមនុស្ស ស្លាប់ និងការផ្លាស់ទីលំនៅកាន់តែច្រើន។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (UN) លោក ស្តេហ្វាន ឌូហ្សារិច (Stephane Dujarric) បានឲ្យដឹងថា មនុស្សចំនួន ២.៨០០ នាក់បានរងរបួស ខណៈដែលក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេស រ៉ូវ៉ាន់ដា បានដណ្តើមយករដ្ឋធានីនៃខេត្ត គីវូ ខាងជើង (North Kivu)។
អ្នកនាំពាក្យអង្គការសហប្រជាជាតិបានអះអាងថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត ហើយសង្កត់ធ្ងន់ថា តួលេខជនរងគ្រោះបានមកពីការវាយតម្លៃដែលធ្វើឡើងដោយអង្គការសុខភាពពិភពលោក និងដៃគូរបស់ខ្លួន។
ជម្លោះនៅភាគខាងកើតនៃប្រទេសដ៏ក្រីក្រនេះបានអូសបន្លាយមកតាំងពី ទសវត្សរ៍ឆ្នាំ ១៩៩០ ប៉ុន្តែបានកើនកំដៅឡើងនៅ ដើមឆ្នាំនេះ។
ក្រុម M23 ដែលបង្កើតឡើងដោយជនជាតិភាគតិច ទុតស៊ីស(Tutsis) បានទទូចថា ពួកគេកំពុងប្រយុទ្ធដើម្បីសិទ្ធិជនជាតិភាគតិច ខណៈដែលរដ្ឋាភិបាលរបស់ ប្រទេសនិយាយថា ក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេស រ៉ូវ៉ាន់ដា កំពុងព្យាយាមគ្រប់គ្រងទ្រព្យសម្បត្តិរ៉ែក្នុងតំបន់។
យោងតាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានអះអាងថា ស្ថានភាពកំពុងបន្ត និង បង្ហាញ ពីភាពអស់សង្ឃឹមទៅជាមហន្តរាយ នៅពេលដែលមនុស្សអស់អាហារ និងការផ្គត់ផ្គង់ផ្សេងទៀត។
បុគ្គលិក និងដៃគូជំនួយសំខាន់ៗរបស់អង្គការសហប្រជាជាតិនៅតែឈរជើងនៅភាគខាងកើត នៃប្រទេសនេះ បានកំពុងតែបន្ត ជួយ ប៉ុន្តែស្ថានភាពហាក់ ពិបាក ខ្លាំង ចាប់តាំងពីក្រុមឧទ្ទាមបានកាន់កាប់ភាគច្រើននៃទីក្រុង ហ្គោម៉ា( Goma )៕
Daily Program
