GSES អង្គាសប្រាក់កសាងសាលាសម្រាប់កុមារអូទីសឹម
សាលាអប់រំពិសេសនៃការលូតលាស់ (GSES) កំពុងអង្គាសប្រាក់ពីប្រជាពលរដ្ឋ សប្បុរសជនតាមរយៈបណ្ដា្ញញសង្គមហ្វេសបុកផេករបស់ខ្លួន ដើម្បីកសាងសាលាអប់រំមួយសម្រាប់កុមារអូទីសឹម។
តាមរយៈការចុះផ្សាយ នារសៀលថ្ងៃនេះ GSES បានឲ្យដឹងថា ដោយសារតម្រូវការរបស់សិស្ស និងអាណាព្យាបាល សម្រាប់ការអប់រំដល់កុមារអូទីសឹម ដែលកំពុងមាននិន្នាការកើនឡើង «គណៈកម្មាការនៃព្រះសហគមន៍(កាតូលិក) បានសម្រេចអនុញ្ញាតឱ្យសាលាសាងសង់អគារថ្មីនៅលើដីមួយកន្លែងក្នុងព្រះសហគមន៍ព្រះកុមារយេស៊ូ។ អគារមួយនេះ នឹងត្រូវសាងសង់ឡើងកម្ពស់១០ជាន់»។
GSES ជាសាលារៀនមួយរបស់ព្រះសហគមន៍កាតូលិក ដែលមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ដោយជួលផ្ទះល្វែង ដើម្បីអប់រំដល់កុមារអូទីសឹម មានទីតាំងនៅជិតព្រះសហគមន៍ព្រះកុមារយេស៊ូបឹងពុន ស្ថិតក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ននេះ សាលាមានសិស្សចំនួន ៣១៥នាក់ និងមានកុមារច្រើននាក់ទៀតកំពុងស្ថិតក្នុងបញ្ជីរង់ចាំ ដោយសារខ្វះបន្ទប់រៀននិងអគារតូចចង្អៀត។
សាលនេះបានសូមអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមជាថវិកា ក៏ដូចជាសម្ភារផ្សេងៗ ដើម្បីឱ្យកុមារមានអគារសិក្សាដែលមាន ស្តង់ដារ និងធំទូលាយ។
សប្បុរសជនអាចឧបត្ថម្ភថវិកាតាមពត៌មានខាងក្រោម៖
Account-holder name: Many PHOK
Account number: 009 694 096