​​សាលាដំបូងខេត្តកណ្តាល បង្គាប់ឱ្យឃុំខ្លួនអ្នកកាសែត២រូប

អ្នកសារព័ត៌មាន​២រូប ត្រូវបាន​សាលាដំបូងខេត្តកណ្តាល ​ចេញដីកាបង្គាប់ឱ្យឃុំខ្លួន នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ការគំរាមកំហែងហែកកេរ្តិ៍» ក្រោមបទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។

នេះបើយោងតាមដីកាចំនួន២ផ្សេងគ្នា​បង្គាប់​ឱ្យ​ឃុំខ្លួន ដែលចុះហត្ថលេខាដោយ​លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល។

ដីកាដដែល​បាន​លើកឡើងថា លោក នឿប ប៊ុន អាយុ៣៣ឆ្នាំ ជាអ្នកសារព័ត៌មាន តួនាទីជានិពន្ធនា​យក SSBTV News  និងលោក សូរ សំបូរ ហៅ សុខ សាវុធ អាយុ៤០ឆ្នាំ ជាអ្នកសារព័ត៌មាន តួនាទីជាចាងហ្វាង SSB TV News ​ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ការគំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅចំណុចភូមិជ្រៃធំ សង្កាត់សំពៅពួន ក្នុងសំពៅពួន ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ / បទល្មើសដែលមានចែងឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។

​លោកចៅក្រមបាន​បង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ នឿប ប៊ុន ទៅពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់៕

 

Daily Program

Livesteam thumbnail