ឯកអគ្គរាជទូត៖ ពន្លឺនៃបុណ្យព្រះយេស៊ូប្រសូតខ្លាំងជាងការទម្លាក់គ្រាប់បែក

លោកអគ្គអភិបាល វីវាល់ដា កុលបូកាស (Visvaldas Kulbokas) ឯកអគ្គរាជទូតសន្តអសនៈប្រចាំនៅអ៊ុយក្រែន បានប្រារព្ធពិធីថ្វាយអភិបូជាសម្រាប់បុណ្យព្រះយេស៊ូប្រសូត្រ ជាមួយបេសកជនសម្តេចប៉ាប លោក កាឌីណាល់ ខុនរ៉ាដ ក្រាសូវស្គី (Konrad Krajewski) នៅ វិសាលវិហារ ឡាទិន (Latin Cathedral) ក្នុងក្រុងខាគីវ ( Kharkiv) ទោះបីជាមានការទម្លាក់គ្រាប់បែករុស្ស៊ីយ៉ាងខ្លាំងក៏ដោយ ។

នាឱកាសនោះលោកអគ្គអភិបាលបានលើកឡើងថា ពន្លឺនៃបុណ្យព្រះយេស៊ូប្រសូត្រគឺខ្លាំង និងអស្ចារ្យខ្លាំងណាស់ ដែលវាកើនឡើងលើសពីការលំបាកទាំងអស់ ដោយរួមទាំងការទម្លាក់គ្រាប់បែកនានា  ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះ​ជា​ឆ្នាំ​ទី​ពីរ​ហើយ​ដែល​វិហារ​កាតូលិក​ក្រិក​អ៊ុយក្រែន និង​វិហារ​គ្រិស្តអូតូ ដក់​នៃ​អ៊ុយក្រែន​បាន​ប្រារព្ធពិធីអបអរ​បុណ្យព្រះយេស៊ូប្រសូត្រ ​នៅ​ថ្ងៃ​ទី ២៥ ខែ​ធ្នូ។

លោកអគ្គអភិបាលបានមានបន្ទូលទៀតថា ព្រះយេស៊ូវទ្រង់គង់នៅជាមួយយើង ហើយនៅពេលដែល ស្ថិតនៅក្រោមការវាយប្រហារ និងការទម្លាក់គ្រាប់បែកឥតឈប់ឈរ ពន្លឺរបស់ទ្រង់កាន់តែអាចមើលឃើញ វាកាន់តែភ្លឺច្បាស់។

លោកអគ្គអភិបាលបានបន្តទៀតថា ៖ «ទាំងនេះគឺជាពាក្យដែលបន្លឺឡើងយ៉ាងខ្លាំងនៅក្នុងកន្លែងដែលហែកហួរដោយសង្រ្គាម ព្រោះវាច្បាស់ណាស់ពន្លឺនៃសេចក្តីអំណរ និងក្តីសង្ឃឹមដែលព្រះយេស៊ូប្រសូត្រ នាំមកយើងដោយសិរី»៕

Daily Program

Livesteam thumbnail