ឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំវ៉ាទីកង់ បញ្ជាក់ពីភាពជាដៃគូក្នុងសប្បុរសធម៌ និងសន្តិភាព
ឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំសន្តអាសនៈ ឬបុរីវ៉ាទីកង់គឺ លោក ម៉ាសូវ លី (Matthew Lee )បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពជាដៃគូរវាងវ៉ាទីកង់-តៃវ៉ាន់ ជាពិសេសក្នុងការលើកកម្ពស់សន្តិភាព និងសេរីភាពសាសនា នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ ទីភ្នាក់ងារព័ត៌មានកាតូលិក ។
លោកបានអះអាងថា តៃវ៉ាន់មានទំនាក់ទំនងការទូតជាមួយសន្តអាសនៈ អស់រយៈពេល ៨២ ឆ្នាំមកហើយ ដូច្នេះ វាមានសារៈសំខាន់ណាស់ព្រោះវាមានន័យថាសន្តអាសនៈ ទទួលស្គាល់តៃវ៉ាន់ជាកោះដែលឲ្យតម្លៃសេរីភាពសាសនា និងការទំនាក់ទំនងជាមួយព្រះសហគមន៍កាតូលិកជាសាកាល។
លោកបានលើកឡើងថា ថ្មីៗនេះ ព្រឹត្តិការណ៍កាលពីថ្ងៃទី 2២ខែតុលាដែលធ្វើឡើងនៅក្បែរទីលានសន្តសិលាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនានា និងអ្នកការទូតដែលត្រូវបានទទួលស្គាល់នៅសន្តអសនៈ ដោយគូសបញ្ជាក់ពីទំនាក់ទំនងរបស់កោះនេះ ជាមួយវ៉ាទីកង់ ដែលជាដែនដីមួយក្នុងចំណោមប្រទេសចំនួន ១២ ដែលនៅសល់នៅលើពិភពលោកដែលរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។
លោកឯកអគ្គរដ្ឋទូតបាននិយាយថា តៃវ៉ាន់ មានប្រជាជនកាតូលិក ប្រហែល ២ភាគរយ ប៉ុន្តែវាមានឥទ្ធិពលខ្លាំងណាស់ ហើយសន្និបាតព្រះសហគមន៍កាតូលិកជាតិ របស់តៃវ៉ាន់កាលពីថ្ងៃទី ៥ខែតុលាបានទាក់ទាញមនុស្សជាង ១0 000 នាក់ ។
លោក លី ក៏បានគូសបញ្ជាក់ពីរបៀបដែលតៃវ៉ាន់ និងវ៉ាទីកង់បានធ្វើការ ជាមួយគ្នាដើម្បីផ្តល់ជំនួយមនុស្សធម៌ និងរួមចំណែកដល់សហគមន៍អន្តរជាតិ។
លោក លី បាននិយាយថា ៖ «នាពេលអនាគត តៃវ៉ាន់នឹងបន្តសហការជាមួយសន្តអសនៈនិងអ្នកប្រជាធិបតេយ្យដែលមានគំនិតដូចគ្នា ដើម្បីរួមគ្នាការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ការពារសេរីភាពសាសនា និងបង្កើតសង្គមនៃយុត្តិធម៌ និងសន្តិភាពកាន់តែច្រើនសម្រាប់មនុស្សជាតិ»៕