អ្នកស្លាប់​នៅកាហ្សា​លើស៤៥.០០០ នាក់ ខណៈទុរ្ភិក្សមាននៅភាគខាងជើង

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូនីសេហ្វ បានរាយការណ៍ថា កុមារជាង ១៤​៥០០ នាក់ ត្រូវបានរាយការណ៍ថាត្រូវបានសម្លាប់នៅហ្គាហ្សា ខណៈចំនួនអ្នកស្លាប់សរុបកើនដល់ ៤៥​០០០ នាក់។

នៅក្នុងស្ថានភាពនេះ​ ទីភ្នាក់ងារមនុស្សធម៌នៃអង្គការសហប្រជាជាតិនេះបានកំពុងតែបន្តអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីជួយជនរងគ្រោះ និងចែកចាយជំនួយស្បៀងអាហារដែលកំពុងតែត្រូវការយ៉ាងខ្លាំង។

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បានរាយការណ៍ថា ពេញមួយយប់ថ្ងៃទី ១៦ ខែធ្នូ មនុស្ស ១៣ នាក់បានស្លាប់ និង ៤៨ នាក់បានរងរបួសក្នុងអំឡុងពេលការវាយប្រហារតាមអាកាសដែលកើតឡើងដោយគ្មានការព្រមាន។

កុមារ​មួយ​ចំនួន​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ។ ទីភ្នាក់ងារមនុស្សធម៌បានថ្កោលទោសការវាយប្រហារតាមអាកាសចុងក្រោយបង្អស់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបដែលហែកហួរដោយសង្រ្គាម។​

លោកស្រី ខេឌឺរិន រូសែល (Catherine Russell) នាយកប្រតិបត្តិនៃអង្គការយូនីសេហ្វ​ បាននិយាយថា ក្រៅពីកុមារដែលគេរកឃើញស្លាប់ គេជឿថា នៅមានកុមាររាប់ពាន់នាក់ទៀតដែលត្រូវបានគេជឿថាត្រូវបានកប់នៅក្រោមគំនរបាក់បែក។

លោកស្រីបានព្រមានថា អ្នកស្លាប់អាចមានច្រើនទៀត ដោយសារតែគ្រោះទុរភិក្សបានកំពុងតែ បន្តកើតមាននៅភាគខាងជើង ខណៈពេលដែលកម្មវិធីជំនួយនៅតែមានការរិតត្បិត។

លោកស្រីបានបន្តថា ជាទូទៅកុមារ ១,១លាននាក់នៅក្នុងតំបន់ហ្គាសា ត្រូវការជាបន្ទាន់នូវការការពារ និងជំនួយសុខភាពផ្លូវចិត្ត" ខណៈដែលការវាយប្រហាររបស់យោធាអ៊ីស្រាអែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៩ នាក់បានស្លាប់៕

Daily Program

Livesteam thumbnail