អ្នកសារព័ត៌មានតាមរលកធាតុអាកាសជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយនៅប៉ារីស

ក្រុមអ្នកសារព័ត៌មានតាមរលកធាតុអាកាសពោលគឺវិទ្យុមកពីបណ្តាប្រទេសនៅអឺរ៉ុបប្រមាណជា ៣៣ បានជួបជុំគ្នានៅក្នុងមហាសន្និបាតវិទ្យុលើកទី ៣១នៅទីក្រុងប៉ារីស។
វ៉ាទីកង់ញូវបានរាយការណ៍ថា ជំនួបនេះអ្នកផ្សព្វផ្សាយព័ត៌មានវិទ្យុបានពិភាក្សគ្នាដើម្បីលៃលកពង្រឹងការផ្សព្វផ្សាយដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ ភាពតានតឹងភូមិសាស្ត្រនយោបាយអន្តរជាតិ និងការរីករាលដាលនៃបន្ទាត់រាងប៉ូលនៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប។
បណ្តាអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមក៏បានលើកទឹកចិត្តឲ្យបន្តពង្រឹងតួនាទីនៃសេវាព័ត៌មានដើម្បីជាមូលដ្ឋាន ការការពារនិងលើកកំពស់លទ្ធិប្រជាធិបតេយ្យ។
ក្រៅពីនេះអ្នកសារព័តមានតាមបែបប្រពៃណីនេះ ក៏បានសម្តែងនូវសាមគ្គីភាពជាមួយសហការីមកពីវិទ្យុសាធារណៈអ៊ុយក្រែន ដែលទោះបីជាមានសង្រ្គាមក៏ដោយ មិនដែលបរាជ័យក្នុងកិច្ចការរបស់ពួកគេក្នុងការជូនដំណឹងដល់ប្រជាជនឡើយ។
ក្រៅពីនោះមហាសន្និបាតក៏បានបង្ហាញពីការអំពាវនាវចំពោះការបិទកម្មវិធីផ្សាយ វិទ្យុអឺរ៉ុបសេរី ក៏ដូចជាវិទ្យុសម្លេងសហរដ្ឋអាមេរិក ហើយនិងការព្រួយបារម្ភអំពីការជ្រៀតជ្រែកនៃបញ្ញាសិប្បនិម្មិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផងដែរ ៕
Daily Program
