អ្នកការទូតសន្តអាសនៈត្រូវបានជំរុញបន្ថែមឲ្យបង្កើនសមត្ថភាពខាងជំនាញសន្តិភាព

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានគូសបញ្ជាក់អំពីទិដ្ឋភាពជាមូលដ្ឋាននៃកំណែទម្រង់ខាងការទូតតាមការសម្រេចចិត្តរបស់សម្តេចប៉ាបដែលបានប្រកាសនាពេលថ្មីៗនេះ។

ក្រោយការប្រកាសរបស់សម្តេចប៉ាប លោកកាឌីណាល់ បានប្រាប់វ៉ាទីកង់ញូវនៅក្នុងបទសំភាសន៍មួយ​ កាលពីដើមសប្តាហ៍ថា តាមគោលគំនិតរបស់សម្តេចប៉ាបទ្រង់ចង់ឲ្យអ្នកការទូតរបស់សន្តអាសនៈ លើកកម្ពស់ជំនាញមួយទៀតគឺពាក់ព័ន្ធនឹងការកសាងស្ពាននៃការសន្ទនា និងយុត្តិធម៌ ជាពិសេសគឺសកម្មភាពដែលពាក់ព័ន្ធនឹងសន្តិភាព។​

លោកកាឌីណាល់បានមានប្រសាសន៍ថា សម្តេចប៉ាបទ្រង់សង្ឃឹមថា អ្នកការទូតរបស់បុរីវ៉ាទីកង់អាចក្លាយជាភ្នាក់ងារដែលនឹងជួយបម្រើដល់ការសន្ទនារវាងប្រជាជន និងវប្បធម៌កាន់តែខ្លាំងឡើង ដោយភាពក្លាហាន និងភាពច្នៃប្រឌិត ដូចដែលសម្តេចប៉ាបចង់បាន។

លោកកាឌីណាល់ បានមានប្រសាសន៍ថា អ្នកការទូតដែលបានចេញពីសាលាការទូតរបស់សន្តអាសនៈគឺពិតជាបានទទួលបានចំណេះនិងជំនាញប្រសើរហើយនៅក្នុងរង្វង់ប្រមាណជា៣០០ ឆ្នាំមកនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គោលបំណងជាមូលដ្ឋានរបស់ការកែទម្រង់ គឺទ្រង់ចង់បាន​អ្នកការទូត មិនត្រឹមតែចូលរួមក្នុងកិច្ចសន្ទនាការទូតអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានហៅឱ្យបកស្រាយ និងស្នើផងដែរ ស្របតាមទស្សនវិស័យរបស់ព្រះសហគមន៍ នៅក្នុងការប្រឈមនិងស្វែងរកដំណោះស្រាយដែលរួមចំណែកដល់ការកសាងពិភពលោកកាន់តែយុត្តិធម៌ និងភាពជាបងប្អូន។

លោកកាឌីណាល់បានបន្តថា ជាមួយនឹងកំណែទម្រង់ បណ្ឌិតសភាអ្នកការទូតដែលសម្តេចប៉ាបកំពុងតែរៀបចំគឺត្រូវប្រែក្លាយស្ថាប័ននេះ ទៅជាវិទ្យាស្ថានអប់រំ និងស្រាវជ្រាវកម្រិតខ្ពស់ក្នុងវិទ្យាសាស្ត្រការទូត ស្របតាមចក្ខុវិស័យប្រកបដោយភាពច្នៃប្រឌិដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់សន្តអាសនៈ និងជាមួយនឹងស្តង់ដារសិក្សាអន្តរជាតិ៕

Daily Program

Livesteam thumbnail