អ៊ីស្រាអែល បើកចំណុចឆ្លងកាត់តំបន់ហ្គាហ្សាដ៏សំខាន់មួយ

អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបើកឡើងវិញនូវចំណុចឆ្លងកាត់ដ៏សំខាន់មួយទៅកាន់តំបន់ហ្គាហ្សា ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស។
អ៊ីស្រាអែលនិយាយថា ខ្លួនបានបើកឡើងវិញនូវចំណុចឆ្លងកាត់ដ៏សំខាន់មួយទៅកាន់តំបន់ហ្គាហ្សា។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា ច្រក ការឹមសាឡុំ (Karem Shalom ) គឺត្រូវបើកសម្រាប់តែជំនួយមនុស្សធម៌ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាភាគខាងត្បូងបានបន្តពេញមួយយប់ បន្ទាប់ពីអ៊ីស្រាអែលបានរឹបអូសយកផ្លូវ ដ៏សំខាន់សម្រាប់ឆ្លងកាត់ភ្ជាប់ទៅ អេហ្ស៊ីប។
ខណៈសង្រ្គាមបន្តកើនឡើង គណៈប្រតិភូមកពីអ៊ីស្រាអែល និងក្រុមហាម៉ាស់ក៏កំពុងបន្តការចរចាពីបទឈប់បាញ់នៅទីក្រុងគែរ។
នៅទីក្រុងញូវយ៉ក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ បង្ហាញ "ភាពក្លាហានផ្នែកនយោបាយ" និងធ្វើការឆ្ពោះទៅរកការធានាបទឈប់បាញ់។
អ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដើម្បីវាយបកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន ដែលក្នុងអំឡុងពេលនោះមនុស្សប្រហែល ១២០០នាក់ ត្រូវបានសម្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ខ្លួន៕