អ៊ីស្រាអែលវាយប្រហារមិនដាក់គោលដៅតែលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ងទេ

ជាផ្លូវការ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាម៊ីន ណេតាន់យ៉ាហ៊ូ បាននិយាយយកភាព ត្រឹមត្រូវនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់លោកប្រឆាំងនឹងអ៊ីរ៉ង់ ដែល​បានចាប់ផ្តើមតាំងពី ថ្ងៃ​សុក្រទី១៣ ខែមិថុនា គឹដើម្បីភាពចាំបាច់នឹងបញ្ចប់ទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែរ របស់​អ៊ីរ៉ង់។ ទោះជាយ៉ាងណា ការវាយប្រហារនានានាពេលចុងក្រោយ ហាក់ដូចជាបង្ហាញនូវ រឿង​រ៉ាវ​ផ្សេងទៅវិញ។

អ៊ីស្រាអែលបានវាយប្រហារអគារក្រសួងកិច្ចការបរទេស ព្រមទាំង​អគារ​នៃក្រសួងចារកិច្ចនៃ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង នៅថ្ងៃទី១៥ ខែមិថុនា។ នៅក្នុងថ្ងៃតែមួយ យន្តហោះចម្បាំងបាន វាយសំដៅលើអគ្គស្នងការប៉ូលីស​នៅទីក្រុងតេអេរ៉ង់។ ការវាយប្រហាថ្មីៗ បានវាយសំដៅ មជ្ឈមណ្ឌលទីបញ្ជាការនៃកងកម្លាំង អាល់ គ្យូអូដ ដែលជាអង្គភាពខ្លាំងនៃកងកម្លាំងឆ្មាំបដិវដ្ត អ៊ីរ៉ង់ ដែលអង្គភាពនេះមានឯកទេសធ្វើប្រតិបត្តិការនៅខាងក្រៅព្រំដែនអ៊ីរ៉ង់។

គោលដៅវាយប្រហារជាច្រើនទៀតពាក់ព័ន្ធនឹងមជ្ឈមណ្ឌលនៃការសម្រេចចិត្តខាង នយោបាយ និងយោធានៃរបបអ៊ីរ៉ង់ ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធកម្មវិធីនុយក្លេអ៊ែរ។

ការវាយប្រហារដែលសម្រេចធ្វើដោយរដ្ឋាភិបាលអ៊ីស្រាអែល បានសំដៅ​ជាអាទិភាពលើ​ហេដ្ឋារចនាសម្ព័ន្ធថាមពល គឺមិនតែលើមជ្ឈមណ្ឌលកម្មវិធីនុយក្លេអ៊ែរនោះទេ។ ការទម្លាក់​គ្រាប់បែក​របស់អ៊ីស្រាអែលបានបង្កការខូចខាតលើរចនាសម្ព័ន្ធទាញយកធ្វើ​អាជីវកម្មនៅ​ទី​វាល អណ្តូងឧស្ម័ន ដែលជាជម្រកនៃអាងស្តុកឧស្ម័នធម្ម​ជាតិដ៏ធំបំផុតនៅលើ​ពិភពលោក។

លោកក្ល៊ីវ ជន នាយកវិទ្យាស្ថានសិក្សាអ៊ីស្លាម និងមជ្ឈិមបូព៌ានៃសកលវិទ្យាល័យ ដៀហាម នៅ​ចក្រភពអង់គ្លេស បញ្ជាក់ថា ៖ “រដ្ឋាភិបាលអ៊ីស្រាអែលប្រើប្រាស់យុទ្ធសាស្រ្តវាយប្រហារ លើចំនុចដែល​បានគ្រោងទុកជាក់លាក់ បន្តកន្ទុយគ្នា ហើយពាក់ព័ន្ធអាទិភាពផ្សេងៗគ្នា”។

លោកហ្វ៊ីលីពប៉ូ ឌីយ៉ូនីហ្ស៊ី អ្នកឯកទេសនៃមជ្ឈិមបូព៌ា និងចលនាអ៊ីស្លាម នៅសកល វិទ្យាល័យប៊្រីស្តូល ប្រទេសអង់គ្លេស បញ្ជាក់ថា ជាចុងក្រោយ គឺការវាយប្រហារ​ប្រឆាំង​នឹង​អគារ ដែលទាក់ទងនឹងរបប និងការធ្វើឃាត​ដែលដាក់គោលដៅជាក់លាក់លើមន្ត្រីជាន់ខ្ពស់ ដែល​បង្កើតជាការប៉ុនប៉ង របស់អ៊ីស្រាអែល​ក្នុង​ការសាបព្រួសភាពយល់ច្រឡំ និងធ្វើឲ្យបាត់​ស្ថិរភាព​នៃ​ចង្វាក់នៃ​បញ្ជាការ ដែលផ្តល់សក្តានុពល ពន្យឺតសមត្ថភាពដើម្បីធ្វើ​ប្រតិកម្ម​របស់​របប​អ៊ីរ៉ង់។

លោកស្រីវ៉េរ៉ូនីកា ប៉ូនីសក្ចាកូវ៉ា​ អ្នកឯកទេសជម្លោះនៅមជ្ឈិមបូព៌ា នៅសកលវិទ្យាល័យ ផតម៉ៅ ប្រទេសអង់គ្លេស ពន្យល់ថា ជាច្រើនដង យុទ្ធសាស្រ្តនេះទាក់ទងនឹងលទ្ធិ “មឹក” ដែល​ត្រូវបានបង្ហាញជាសាធារណៈជាលើកទី១ នៅឆ្នាំ២០២១ ដោយលោកណាហ្វតាលី បេនណិត នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនៅជំនាន់នោះ។

លោកស្រីវ៉េរ៉ូនីកា ប៉ូនីសក្ចាកូវ៉ា​ ធ្វើសេចក្តីលំអិតថា ការប្រើប្រាស់យុទ្ធសាស្រ្តនេះរួមបញ្ចូល សកម្មភាពដែលមិនវាយសំដៅតែលើដៃជើងទៀតហើយ គឺមានន័យថា វាយសំដៅលើក្រុម​ជីហាត គាំទ្រអ៊ីរ៉ង់ មានដូចជាក្រុមហេបូឡា ឬដឹកនាំប្រតិបត្តិការលួចលាក់ ដូចជាការវាយ​ប្រហារ​​ដោយវិរុសកុំព្យូទ័រ Stuxnet ដែលធ្វើឲ្យពិការមណ្ឌលចម្រាញ់ជាតិវិទ្យុសកម្មរបស់អ៊ីរ៉ង់ ប៉ុន្តែយុទ្ធសាស្រ្ត មឹក គឺប្រឈមវាយប្រហារផ្ទាល់លើក្បាល មឹក និយាយម្យ៉ាងទៀត គឺធ្វើការ​វាយ ប្រហារឲ្យកាន់តែទំលំទូលាយប្រឆាំងនឹងអ៊ីរ៉ង់ និងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។

លោកស្ហ៉ាហ៊ីន ម៉ូដារ៉េស មន្រ្តីទទួលខុសត្រូវនៃកម្មវិធីអំពីអ៊ីរ៉ង់នៅក្រុមអន្តរជាតិសម្រាប់ការ សិក្សា​សន្តិសុខ (ITSS) នៅទីក្រុងវ៉េរ៉ូណា ប្រទេសអ៊ីតាលី វាយតម្លៃថា ការវាយប្រហារ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ​ថាមពលត្រូវបានបើកបង្ហាញ ដោយសារតែនេះគឺជារបៀប របស់អ៊ីស្រាអែលបង្ហាញ និងអាចព្យាយាមធ្វើឲ្យបាត់បង់ស្ថិរភាពនៅក្នុងប្រទេសអ៊ីរ៉ង់ នៅក្នុង​ក្តី​សង្ឃឹម ដើម្បីធ្វើឲ្យរបបតេអេរ៉ង់សព្វថ្ងៃដួលរលំ។

 

Daily Program

Livesteam thumbnail