អត្រាអក្ខរកម្មកើន ប៉ុន្តែអ្នកមិនចេះអក្សរនៅតែមានច្រើនពោលគឺប្រមាណជា ៤៤០ លាននាក់

នៅលើពិភពលោកអត្រាអក្ខរកម្មគឺកំពុងតែមានការកើនឡើង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពិភបលោកនៅតែមានពលរដ្ឋដែលមិនចេះអក្សក៏ច្រើនដែរពោលគឺប្រមាណជា ជាង៤៤០ លាននាក់ ។ នេះបើតាមការសិក្សាដែលគេធ្វើឡើងតែនៅក្នុង១០ប៉ុណ្ណោះ។
តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវបានឲ្យដឹងថា ចន្លោះពី ឆ្នាំ ២០១៥ ដលើ ២០២៤ អត្រាអក្ខរកម្មក្នុងចំណោមមនុស្សពេញវ័យ បានកើនឡើងបន្តិចពី ៨៦% ទៅ ៨៨% ហើយតំបន់អាស៊ីកណ្តាល និងខាងត្បូង គឺជាតំបន់ពីរដែលមានការរីកចម្រើនលឿនបំផុត ប៉ុន្តែប្រទេសជាច្រើននៅតែមានអ្នកដែលមិនចេះអក្សរ។
តាមការស្ទាបស្ទង់នៅក្នុងប្រទេស១០ គេយកឃើញថា មានមនុស្សដល់ទៅ ៤៤០ លាននាក់ មិនចេះអក្សរ។
ដោយសារតែបញ្ហានេះ អង្គការយូណេស្កូអះអាងថា អត្រាអក្ខរកម្មគឺជាកត្តាកំណត់ឱកាស និង ពង្រឹងវិសមភាពសង្គម និងសេដ្ឋកិច្ច។
អង្គការនេះបានកំពុងតែជំរុញឲ្យពិភពលោកលើកកំពស់កម្មវិធី អក្ខរកម្ម។ អក្ខរកម្ម វាផ្តល់ឱ្យប្រជាពលរដ្ឋ គ្រប់គ្នានូវឱកាសដើម្បីចូលរួមយ៉ាងពេញលេញនៅក្នុងពិភពឌីជីថល៕
Daily Program
