អង្គការយូនីសេហ្វថា កុមារនៅតំបន់ហ្គាហ្សាត្រូវបានគេបដិសេធមិនឲ្យទទួលការព្យាបាល

អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ បាននិយាយថា កុមារនៅតំបន់ហ្គាហ្សាកំពុងត្រូវបានគេបដិសេធនូវតម្រូវការដែលពួកគេកំពុងតែត្រូវការការថែទាំសុខភាព ដែលជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អង្គការយូនីសេហ្វបានលើកឡើងពីស្ថានភាពដ៏អាក្រក់ដែលកុមារនៅហ្គាហ្សាប្រឈមមុខ ហើយពួកគេកំពុងតែត្រូវការការថែទាំវេជ្ជសាស្រ្តយ៉ាងធ្ងន់ធ្ងរ។

អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក​ជេម អេលឌ័រ ( James Elder ) បានលើកឡើងថា ក្នុងចំណោមកុមារ ២.៥០០ នាក់កំពុងងែត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់ ស្របពេលដែលកុមារតិចជាង ១ នាក់ក្នុងមួយថ្ងៃកំពុងត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សា។

នៅក្នុងសន្និសីទសារព័ត៌មាន លោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះល្បឿននៃលំហូរជំនួយផ្នែក វេជ្ជសាស្រ្ត ដោយបញ្ជាក់ថា ក្នុងល្បឿនបច្ចុប្បន្ន វាយឺតណាស់នៅក្នុងតម្រូវការសង្រ្គោះជីវិត។ ​

ការពន្យាពេលកំពុងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅ ៗ ដោយមន្ទីរពេទ្យនៅហ្គាហ្សាកំពុងតស៊ូដើម្បីទប់ទល់នឹងចំនួនអ្នកជំងឺដ៏ច្រើនលើសលប់ និងការផ្គត់ផ្គង់ធ្លាក់ចុះ៕

Daily Program

Livesteam thumbnail