អង្គការការីតាសនៅកុងហ្គោ អំពាវនាវឱ្យថែរក្សាបរិស្ថាន

អង្គការការីតាសនៅកុងហ្គោបានកំពុងតែ លើកទឹកចិត្តអាជ្ញាធររបស់ប្រទេសនេះឲ្យចូលរួមយ៉ាងសកម្មក្នុងការរៀបចំផែនការទីក្រុងប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារគ្រោះមហន្តរាយដូចជាទឹកជំនន់នាពេលអនាគត។

វ៉ាទីកង់បានរាយការណ៍ថា សេចក្តីអំពាវនាវនេះបានត្រូវដាក់ចេញក្រោយពេលដែលមនុស្សជាង ១00 នាក់បានស្លាប់ និង ៥០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ហើយយ៉ាងហោចណាស់មនុស្ស ២៨ នាក់បានរងរបួស បន្ទាប់ពីទឹកជំនន់ដ៏ខ្លាំងបានកើតមាននៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

អង្គការនេះបានបញ្ជាក់ថា ជនរងគ្រោះភាគច្រើនជាកុមារ និងមនុស្សចាស់។

លោក  អេលី បូឡេហ្គេទី (Elie Mbulegheti )នាយកផ្នែកទំនាក់ទំនងអង្គការការីតាសនៅក្នុងប្រទេសនេះ បានសង្កត់ធ្ងន់លើផលប៉ះពាល់ដ៏អាក្រក់ដែលទឹកជំនន់បានកើតមានលើសហគមន៍។

ក្រៅ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ ទឹក​ជំនន់​ក៏​បាន​ជនជោចូល​ទីក្រុង​ដែរ។ លោក បានអះអាងថា គ្រួសារ​ប្រមាណ ២.០០០ គ្រួសារ​ត្រូវ​បាន​គេ ទុក​ចោល​ដោយ​គ្មាន​ទី​ជម្រក។

ទឹកជំនន់ក៏បានជះឥទ្ធិពលដល់តំបន់ ភាគខាងត្បូង ដែលជាកន្លែងខ្សែទូរស័ព្ទត្រូវបានបំផ្លាញ និងខ្វះខាតសេវាកម្ម ដោយសារទឹកជំនន់រឹតបន្តឹងប្រតិបត្តិការជួយសង្គ្រោះ៕

Daily Program

Livesteam thumbnail