អគ្គអភិបាលក្រុងការ៉ាជី បញ្ជាក់ពីការតាំងចិត្តរបស់យុវជន ១០៣ នាក់

លោកអគ្គអភិបាល  ប៊ែននី ម៉ារីយ៉ូ ត្រាវ៉ាស (Benny Mario Travas) មកពីទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានដឹកនាំពិធីសាមូយ នៃការបញ្ជាក់ដល់បេក្ខជនចំនួន ១០៣ នាក់ ដែលកំពុងតែមានការប្តេជ្ញាចិត្តកិច្ចនៅក្នុងការក្លាយខ្លួនគ្រូអប់រំជំនឿ ទៅកាន់ព្រះសហគមន៍កាតូលិកសន្តយូហាន ក្នុងទីក្រុងការ៉ាជី ។

ពិធីនេះត្រូវបានធ្វើឡើងនៅព្រះវិហារ St. Monica ក្នុងសង្កាត់ ប៊ីតៃបាត ( Bhittaibad ) លេខ ២ ដែលជាសង្កាត់មួយនៅក្នុងស្រុកភាគខាងកើតនៃទីក្រុងការ៉ាជី។ អ្នកកាន់សាសនា អ្នកអប់រំ សាសនា ក្រុមគ្រួសារ និងបព្វជិត បានប្រមូលផ្តុំគ្នាចូលរួមក្នុង ពិធីនេះ។

ពិធីនេះបានចាប់ផ្តើមជាមួយនឹងក្បួនដង្ហែរសាសនាដែលដឹកនាំលោកអគ្គអភិបាល ហើយលោកក៏បានថ្លែងអំណរគុណដល់ឪពុកម្តាយ និងគ្រូអប់រំជំនឿសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ ។

លោកបានមានប្រសាសន៍ថា ព្រះវិញ្ញាណបរិសុទ្ធជាអ្នក ប្រទានភាពក្លាហាន ប្រាជ្ញា និងភាពស្មោះត្រង់ដល់យើង។ ទ្រង់ផ្លាស់ប្តូរជីវិតរបស់យើង ហើយធ្វើឱ្យយើងក្លាយជាបុគ្គលថ្មី។

លោកបានលើកទឹកចិត្តបេក្ខជនឱ្យក្លាយជា សាក្សីពិតរបស់ព្រះយេស៊ូគ្រីស្ទ តាមរយៈជំនឿ និងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

បន្ទាប់ពីធម្មទេសនា បេក្ខជននីមួយៗបានបន្តការសន្យា របស់ពួកគេមុនពេលទទួលបានការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ពួកគេទៅមុខទៀត ។

នៅចុងបញ្ចប់នៃពិធី លោកស្រី លីឌីយ៉ា ម៉ារី សាហ៊ីត (Lydia Mary Shahid) បានថ្លែងក្នុងនាមបេក្ខជន និងបានថ្លែងអំណរគុណដល់លោកអគ្អអភិបាល បព្វជិត គ្រូអប់រំជំនឿនានាសម្រាប់ការណែនាំ និងការគាំទ្ររបស់ពួកគេ។

យុវជនដែលទើបតែងតាំងថ្មីជាច្រើននាក់បាននិយាយថា ព្រះវិញ្ញាណបរិសុទ្ធបានពង្រឹងជំនឿរបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យដើរតួនាទីយ៉ាងសកម្មនៅក្នុងជីវិតព្រះសហគមន៍កាតូលិក និងសកម្មភាពព្រះវិហារ។

Daily Program

Livesteam thumbnail