ស្រ្តីអាស៊ីដំបូងត្រូវបានជ្រើសតាំងជាអ្នកទទួលខុសត្រូវនៃក្រុមបព្វជិតាសន្តប៉ូល

ដូនជី​ ម៉ារី លូស៊ៀ គីម (Mari Lucia Kim) ដែលជាបងស្រីជនជាតិកូរ៉េខាងត្បូងមួយរូបត្រូវបានជ្រើស ប្រធាន​ធំ​នៃក្រុម​គ្រួសារ​បុត្រី​​សន្តប៉ូល (Superior General of Daughters of St. Paul)។​

ដូនជី​ត្រូវបានគេដឹងថា គឺជាស្រ្តីអាស៊ីដំបូងគេក្នុងប្រវត្តិសាស្ត្រជាង១00 ឆ្នាំ ដែលត្រូវជ្រើសតាំងឲ្យ ទទួលតួនាទីជាអ្នកដឹកនាំនេះ។

ដូនជី​ គីម អាយុ ៦០ ឆ្នាំត្រូវបានជ្រើសរើសក្នុងអំឡុងកិច្ចប្រជុំទូទៅទី១២ ក្រុមគ្រួសារបុត្រី​សន្តប៉ូល ដែលធ្វើឡើងនៅទីក្រុងរ៉ូមកាលពីថ្ងៃទី០១ ខែតុលា។

ដូនជី​នឹងទទួល​តួនាទីនេះ រហូតដល់ឆ្នាំ ២០៣១ ដោយបន្តពីដូនជី​ជនជាតិអ៊ីតាលី អេនណា កាហ្សាសា ( Anna Caiazza ) ដែលបានដឹកនាំក្រុមនេះ អស់រយៈពេល៦ឆ្នាំ កន្លងមក។

ដូនជី​កើតនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៦៥ នៅទីក្រុង ម៉ុកប៉ូ (Mokpo ) ប្រទេសកូរ៉េថ្វាយ​ពាក្យសច្ចារ​ក្នុង​ក្រុម​គ្រួសារបុត្រី​សន្តប៉ូល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៥។

សព្វថ្ងៃនេះក្រុមគ្រួសាបព្វជិតានេះ គឺបានកំពុងតែបម្រើការងារមនុស្សធម៌​តាម​រយៈ​ព្រះសហគមន៍នៅក្នុងប្រទេស៥០​នៅទ្វីបទាំង៥៕

Daily Program

Livesteam thumbnail