ស្ថាប័នពីរបានចោទប្រកាន់អ៊ីស្រាអែលពីអំពើប្រល័យពូជសាសន៍ និងការសម្អាតជាតិសាសន៍
អង្គការឃ្លាំមើលសិទ្ធិមនុស្ស និង គ្រូពេទ្យគ្មានព្រំដែន បាន ចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្ត "អំពើប្រល័យពូជសាសន៍ និងការសម្អាតជនជាតិភាគតិច នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែ អ៊ីស្រាអែលឆ្លើយតបនឹងការចោទប្រកាន់អង្គការទាំងនោះថាបានផ្សព្វផ្សាយ កុហក។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយកាលពីចុងសប្តាហ៍មុនថា សកម្មភាពរបស់អ៊ីស្រាអែល រួមមានចេតនាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទឹក និងអនាម័យ ដែលសកម្មភាពនេះ ប្រហែលជាបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់នោះហើយជាការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសរបស់អ៊ីស្រាអែល បាននិយាយថា ក្រុមនេះកំពុង ផ្សព្វផ្សាយការប្រមាថឈាមរបស់ខ្លួនម្តងទៀត... ការពិតគឺផ្ទុយស្រឡះពីការកុហករបស់ ស្ថាប័ននេះ។
នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ អង្គការសប្បុរសធម៌ មួយផ្សេងទៀត គឺក្រុមគ្រូពេទ្យគ្មានព្រំនដែន បាននិយាយថា យុទ្ធនាការ យោធារបស់អ៊ីស្រាអែលនៅ ហ្គាហ្សា បង្ហាញសញ្ញាច្បាស់លាស់នៃការបោសសម្អាតជនជាតិភាគតិច ខណៈដែលប៉ាឡេស្ទីនត្រូវបានផ្លាស់ទីលំនៅដោយបង្ខំ ជាប់គាំង និងរងគ្រោះដោយការទម្លាក់គ្រាប់បែក។
របាយការណ៍នេះមានចំណងជើងថា ៖ «ហ្គស្សាៈ ជីវិតនៅក្នុងអន្ទាក់នៃមរណៈ» បានបង្ហាញ អំពីរបៀបដែលការវាយប្រហារដោយយោធាអ៊ីស្រាអែលម្តងហើយម្តងទៀតលើជនស៊ីវិលប៉ាឡេស្ទីនក្នុងរយៈពេល ១៤ខែចុងក្រោយ ការរុះរើប្រព័ន្ធថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ការឡោមព័ទ្ធដោយថប់ដង្ហើម និងការបដិសេធជាប្រព័ន្ធនៃមនុស្សធម៌។
អង្គការនេះបានកំពុងអំពាវនាវជាបន្ទាន់ដល់ភាគីទាំងអស់ ជាថ្មីម្តងទៀតអោយមាន បទឈប់បាញ់ជាបន្ទាន់ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងបើកលំហូរនៃជំនួយមនុស្សធម៌។ អ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហារតាមគោលដៅ និងមិនរើសអើងប្រឆាំងនឹងជនស៊ីវិល ហើយសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវតែធ្វើសកម្មភាពដោយមិនបង្អង់យូរដើម្បីការពារអាយុជីវិតរបស់ប៉ាឡេស្ទីន និងរក្សាច្បាប់នៃសង្គ្រាម៕