ស្ថានភាពសុខភាពសម្តេច​ប៉ាបកំពុងប្រសើរឡើងមួយកម្រិតបន្ថែម

ការិយាល័យព័ត៌មានសន្តអាសនៈបានរាយការណ៍ថា ស្ថានភាពសុខភាពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ គឺកាន់តែប្រសើរបន្តិចទៀត។

ប្រភពដដែលបានអះអាងថា សម្តេចប៉ាបនៅតែតម្រូវឲ្យប្រើឧបករណ៍ជំនួយដង្ហើមតាមលំហូរអុកស៊ីសែនខ្ពស់ដដែល ប៉ុន្តែក្រុមគ្រូពេទ្យបានដកចេញខ្លះៗ រីឯអាការៈហើមដៃក៏បានស្រកទៅវិញដែរ។

ប្រភពដដែលបានបន្តថា ស្ថានភាពជារួម​របស់​សម្តេច​ប៉ាប មាន​ស្ថិរភាពនិង​​ប្រសើរឡើង​បន្តិច​បន្តួច ហើយទ្រង់ក៏បានសាកល្បងបន្សំានឹងការដកដង្ហើមដោយផ្ទាល់បានជាញឹកញាប់ផងដែរ។

នៅក្នុងស្ថានភាពសុខភាពបែបនេះ សម្តេចប៉ាបបានចំណាយពេលមួយថ្ងៃអធិស្ឋាន សម្រាក និងធ្វើការងារមួយចំនួន។

សម្តេចប៉ាបបានយាងចូលមន្ទីរពេទ្យព្យាបាលជំងឺរលាកសួតតាំងតែពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥៕

Daily Program

Livesteam thumbnail