ស្ថានភាពសុខភាពសម្តេចប៉ាបកាន់តែប្រសើរឡើង

កាលពីល្ងាចថ្ងៃពុធ ទី១២ ខែមីនា ការិយាល័យព័ត៌មានសន្តអាសនៈ បានផ្តល់បច្ចុប្បន្នភាព ផ្នែកវេជ្ជសាស្រ្តលើដំណើរការព្យាបាលរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូយ៉ាងវិជ្ជមាន។
ប្រភពដដែលបានអះអាងថា ក្រោយពេលដែលសម្តេចប៉ាបបានទទួលការថែទាំសុខភាពនិងព្យាបាលនៅមន្ទីរពេទ្យ Gemelli របស់ទីក្រុងរ៉ូម ចាប់តាំងពីថ្ងៃទី ១៤ ខែកុម្ភៈស្ថានភាពទ្រង់នៅតែមានស្ថិរភាព ក្នុងបរិបទនៃរូបភាពវេជ្ជសាស្ត្រប្រសើរបន្តិចថែមទៀត។
ប្រភពដែលបានបន្តថា ការថតកាំរស្មីអ៊ិចលើទ្រូងរបស់ទ្រង់ កាលពីម្សិលមិញបានបញ្ជាក់ពីភាពប្រសើរឡើងបើធៀបនឹងលទ្ធផលកាលពីថ្ងៃមុន។
មកដល់ពេលនេះសម្តេចប៉ាបនៅតែបន្តទទួលការព្យាបាលដោយអុកស៊ីសែនដែលមានលំហូរខ្ពស់នៅពេលថ្ងៃ និងខ្យល់មេកានិចដែលមិនរាតត្បាតអំឡុងពេលសម្រាកពេលយប់។
នៅព្រឹកនេះ បន្ទាប់ពីទ្រង់ចូលរួមកម្មវិធីលំហាត់ប្រាណខាងវិញ្ញាណតាមប្រព័ន្ធអនឡាញទ្រង់បាន អធិស្ឋាន ហើយបន្ទាប់មកបន្តការព្យាបាលតាមកម្មវិធីនានាដែលរៀបចំឡើងដោយក្រុមវេជ្ជបណ្ឌិត។
នៅពេលរសៀល ទ្រង់បានបន្តចូលរួមកម្មវិធីលំហាត់ខាងវិញ្ញាណ ហើយ អធិស្ឋានជាថ្មីរួច សម្រាក និងទទួលការព្យាបាលដោយចលនាផ្លូវដង្ហើម៕
Daily Program
