ស្ថានភាពសុខភាពរបស់សម្តេចប៉ាបមានស្ថេរភាព

ស្ថានភាពសុខភាពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃអាទិត្យត្រូវបានក្រុមគ្រូពេទ្យបានអះអាងថា បានវិលមករកស្ថេរភាពឡើងវិញក្រោយពេលដែលមានបញ្ហាបន្តិចកាលពីថ្ងៃសុក្រ។
ការិយាល័យព័ត៌មានសន្តអសនៈបានអះអាង សុខភាពសម្តេចប៉ាបមានស្ថេរភាពតែនៅតែបន្តទទួលការ ព្យាបាលដោយភ្ជាប់នឹងអុកស៊ីសែន គ្រាន់តែទ្រង់មិនមានអាការៈគុ្រនក្តៅឡើយ ហើយនៅទ្រង់មានកម្លាំងអាចចូលរួមពិធីថ្វាយអភិបូជាបានផងដែរ ។
ប្រភពដដែលបានរាយការណ៍ថា "ពេលនេះ ស្ថានភាពនៃការព្យាបាលរបស់សម្តេចប៉ាបនៅតែមានស្ថេរភាព។ ទ្រង់មិនតម្រូវឱ្យប្រើម៉ាស៊ីនខ្យល់ជំនួយបន្តទៀតទេ ប៉ុន្តែមានតែការបន្ថែមអុកស៊ីសែនដែលមានលំហូរខ្ពស់ប៉ុណ្ណោះ ហើយទ្រង់មិនមានអាការៈគ្រុនក្តៅទេ” ។
ប្រភពដដែលបានឲ្យដឹងថា សម្តេចប៉ាបអាចសម្រាកបាន ហើយអាចទ្រង់ក៏អាចអធិដ្ឋានបាននៅក្នុង អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សម្តេចប៉ាប បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយពិបាកដកដង្ហើមតាំងពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥រហូតដល់ពេលបច្ចុប្បន្ននេះ។
Daily Program
