ស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងបន្តស្ថិតនៅក្នុងស្ថានភាពតានតឹង

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែតលើអ៊ីស្រាអែល ដោយក្រុមហេសបូឡា បានកំពុងតែបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា។

វ៉ាទីកង់ញូវបានរាយការណ៍ថា ភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែមានកម្រិតខ្ពស់ បន្ទាប់ពីក្រុមហេសបូឡាបានវាយប្រហារអ៊ីស្រាអែលដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែត ជាការឆ្លើយតបទៅនឹងការសម្លាប់មេបញ្ជាការកំពូលរបស់ខ្លួនម្នាក់កាលពីខែមុន។

នេះ​ជា​ការ​បង្កើន​ល្បឿន​នៃការវិវត្តន៍សភាពការដ៏​អាក្រក់មួយនៅតំបន់មជ្ឈឹមបូព៌ា ខណៈដែលការវាយប្រហារនៅហ្គាហ្សានៅមិនទាន់មានដំណោះស្រាយនៅឡើយ។

កាលពីថ្ងៃអាទិត្យ យោធារបស់អ៊ីស្រាអែលបានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស ដែល ប្រឆាំងនឹងគោលដៅរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់។ ពួកគេបាននិយាយថា យន្តហោះប្រហែល ១00 គ្រឿងបានវាយប្រហារ និងបំផ្លាញមូលដ្ឋានបាញ់រ៉ុក្កែត ហេសបូឡារាប់ពាន់ដើម។

របាយការណ៍ពីក្រុងហ្សេរុយសាឡឹមបានបន្ថែមថា យោធាអ៊ីស្រាអែលបានរកឃើញផែនការ វាយប្រហារដ៏សំខាន់" ប្រឆាំងនឹងទឹកដីរបស់ខ្លួន ដូច្នេះហើយទើប អ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារក្រុមហេសបូឡាមុន។​

ក្រោយពេលដែលអ៊ីស្រាអែលបើកការវាយប្រហារមិនបានប៉ុន្មានផង ក្រុមហេសបូឡា បានបើកការវាយប្រហារលើអ៊ីស្រាអែល ដោយចាប់ផ្តើមដោយការបាញ់កាំជ្រួចរាប់រយគ្រាប់ និងយន្តហោះគ្មានមនុស្សបើកឆ្ពោះទៅរកអ៊ីស្រាអែល។

ការវាយប្រហាររបស់ហេសបូឡា បានបញ្ចប់នៅ ម៉ោង ១០ ព្រឹកថ្ងៃអាទិត្យ  តែ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្គាឡាន ( Yoav Gallant) បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៤៨ ម៉ោងនៅទូទាំងប្រទេសអ៊ីស្រាអែល។

ក្រោយការវាយប្រហារមកដល់ពេលនេះសភាពការណ៍នៅតែតានតឹង ហើយយោធាអ៊ីស្រាអែលនៅតែបង្ហាញឧត្តមភាពយោធារបស់ខ្លួននៅក្នុងតំបន់នោះដដែរ៕​

Daily Program

Livesteam thumbnail