ស្ថានទូតសហរដ្ឋអាមេរិកចេញផ្សាយវីដេអូ គុនខ្មែរ ចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ

ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ សូមជូនពរជ័យដល់ប្រជាជនកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ 2025! ដើម្បីអបអរសាទរក្នុងពិធីបុណ្យដ៏សំខាន់នេះ ស្ថានទូតមានកិត្តិយសក្នុងការបង្ហាញវីដេអូចូលឆ្នាំខ្មែររបស់យើងដែលបង្ហាញពី «គុនខ្មែរ» ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយវប្បធម៌ចម្រុះ និងបង្ហាញពីកីឡាវាយគុនបុរាណរបស់កម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត សហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ ដែលRVAKhmer ទទួលបាននៅព្រឹកនេះ បានបង្ហាញថា «យើងសូមអញ្ជើញលោកអ្នកចូលរួមរីករាយទស្សនា និងធ្វើការចែករំលែកវីដេអូដែលមានក្នុងបណ្តាញសង្គម Facebook, YouTube, Instagram, ឬ X»

ក្នុងវីដេអូនេះ Dan ដែលជាមន្ត្រី្កការទូតអាមេរិកដែលទើបមកកម្ពុជា ដល់ត្រូវបានណែនាំអំពីក្បាច់គុនចម្រុះ គុនខ្មែរ។ លោកបានទទួលការហ្វឹកហាត់ពីកញ្ញា សំ ថារ័ត្ន ដែលជាអ្នកឈ្នះមេដាយប្រាក់នៃការប្រកួត MMA ពិភពលោកឆ្នាំ 2023 និងបានចូលរួមក្នុងការបណ្តុះបណ្តាលយ៉ាងតឹងរឹងរយៈពេលប៉ុន្មានខែដើម្បីប្រកួតក្នុងការប្រកួតមិត្តភាពគុនខ្មែរ។ ជាលទ្ធផល ៖ មិត្តភាពឈ្នះលើការប្រកួតនេះ ដែលជាសញ្ញានៃការរួបរួម និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ ស្ថានទូតក៏បានជូនពរប្រជាពលរដ្ឋកម្ពុជាទាំងអស់សប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីនេះ «ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ សូមជូនពរមិត្តភក្តិរបស់យើងនៅប្រទេសកម្ពុជា និងនៅទូទាំងពិភពលោកឱ្យទទួលបានសុភមង្គល សេចក្តីរីកចម្រើន និងសុខភាពល្អនៅក្នុងឆ្នាំម្សាញ់!»៕

 

Daily Program

Livesteam thumbnail