ស្ថានទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង ប្រកាសបិទបញ្ចប់ការផ្តល់សេវាលិខិតឆ្លងដែនធម្មតា
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ថា ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជានៅសាធារណរដ្ឋកូរ៉ នឹងត្រូវ បិទបញ្ចប់ចាប់ពី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ តទៅ។
សេចក្តីជូនដំណឹងដែរRVA Khmer ទទួលបាននៅថ្ងៃទី២២ ខែសីហា បានបន្តថា សម្រាប់អ្នកដែលបានមកដាក់ពាក្យស្នើសុំរួច អាចមកទទួល លិខិតឆ្លងដែន ទៅតាមការជូនដំណឹងលើគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតរហូតដល់អស់។
ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានបញ្ជាក់ថា : «ចំពោះអ្នកដែលមានបំណងស្នើសុំ បន្ទាប់ពីពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅ ស្នើសុំ ដោយផ្ទាល់នៅកម្ពុជា»។
ស្ថានឯកអគ្គរាជទូតកម្ពុជា បានអំពាវនាវដល់ ពលរដ្ឋខ្មែរទាំងអស់ដែលមានបំណងស្នើសុំ លិខិតឆ្លងដែនធម្មតាថ្មី សូមប្រញាប់រូសរាន់ អញ្ជើញមកដាក់ពាក្យស្នើសុំចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤៕