ស្ថានការណ៍នៅហ្គាហ្សាកំពុងទាមទារដំណោះស្រាយមួយផ្សេងទៀត

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅពេលយាងចាកចេញពីនិវេសនដ្ឋានរដូវក្តៅនៅ ខាស្តែល ហ្គានដូលហ្វូ នៅល្ងាចថ្ងៃអង្គារ សម្តេចប៉ាប ឡេអូទី១៤  សោកស្ដាយ​ចំពោះ​ការនិរទេសពលរដ្ឋស៊ីវិល​ចេញពីទីក្រុងហ្គាសា។ នេះបើតាមវ៉ាទីកង់ញូវ។​

សម្តេចប៉ាបឡេអូបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយផ្សេង ជាជាងនិរទេសពលរដ្ឋស៊ីវិលចេញពីលំនៅស្ថានដែលពួកគេរស់នៅ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា តើពួកគេត្រូវទៅទីណា មនុស្ស​ជា​ច្រើន​គ្មាន​កន្លែងត្រូវ​ទៅនោះទេ ពួកគេពិតជាត្រូវការដំណោះស្រាយមួយដ៏សមស្រប។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា នៅពេលនេះតាមរយៈការទំនាក់ទំនងផ្ទាល់ទៅ​ព្រះសហគមន៍​នៅហ្គាហ្សា បានឲ្យដឹងថា មនុស្ស៤៥០នាក់បាន កំពុងជ្រកកោននៅក្នុងបរិវេណព្រះវិហារ ខណៈដែលអ៊ីស្រាអែលបង្កើនយុទ្ធនាការ​និរទេសពលរដ្ឋចេញពីទីក្រុង៕

Daily Program

Livesteam thumbnail