សោកនាដកម្មលិចទូកនៅមីយ៉ាន់ម៉ា ស្លាប់៨នាក់ និងបាត់ខ្លួន២០នាក់

កាលពីសប្តាហ៍មុនយ៉ាងហោចណាស់ពលរដ្ឋមីយ៉ាន់ម៉ា ៨ នាក់ដែលភៀសខ្លួនចេញពីជម្លោះនៅជិតកោះ គីយូក ការ (Kyauk Kar ) បានស្លាប់នៅពេលទូកដែលនាំពួកគេគេចចេញពីជម្លោះ ។

មកដល់ពេលនេះមនុស្ស ២០ នាក់កំពុងបាត់ខ្លួន ហើយយ៉ាងហោចណាស់ ៨ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីទូកមួយនៅសមុទ្រ អានដាម៉ាន់ របស់ប្រទេសមីយ៉ាន់ម៉ាបានលិច។

ទូកនេះបានដឹកជញ្ជូនអ្នកភូមិចំនួន ១០០ នាក់ពីកោះ យូកការ ដែលនៅជិតសហគមន៍ដែលមានជម្លោះប្រដាប់អាវុធរវាងរបបយោធាមីយ៉ាន់ម៉ា និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។ អ្នក​ដំណើរ​ត្រូវ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់ តានីនថារីយី (Tanintharyi) នៅ​ឆ្នេរ​ភាគ​ខាង​ត្បូង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ជា​បន្ទាយ​តស៊ូ​ដែល​ជន​ស៊ីវិល ២០ នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ខែ​កញ្ញា។

មូលហេតុនៃឧបទ្ទវហេតុនេះ មិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែអ្នកនៅរស់រានមានជីវិតបាននិយាយថា ទូកនេះមានភាពចង្អៀតណែន ហើយបានជួបនឹងចរន្តទឹកខ្លាំង ខណៈដែលវាបើកឆ្លងកាត់ច្រកសមុទ្រដែល។

ចាប់តាំងពីខៃកុម្ភៈ ឆ្នាំ២០២១មក ក្រោយពេលដែលរបបយោធាបានដណ្តើមអំណាចតាមរដ្ឋប្រហារពីរដ្ឋាភិបាលឯកភាពជាតិដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ក្រុម​ឧទ្ទាម​ចម្រុះ​ជាតិ​សាសន៍ និង​សកម្មជន​និស្សិត​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ទល់នឹងរបបយោធាបានផ្ទុះនៅ​ទូទាំង​ប្រទេស។​

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាយ៉ាងហោចណាស់ជនស៊ីវិល ៥.៣៥០ នាក់បានស្លាប់ និង ៣,៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីសង្គ្រាមស៊ីវិលបានចាប់ផ្តើម។ ក្នុង​ចំណោម​អ្នក​ដំណើរ​ដែល​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា មាន​កុមារ ៣​នាក់ និង​និស្សិត​សាកលវិទ្យាល័យ ៥​នាក់៕

Daily Program

Livesteam thumbnail