សុខភាពសួតសម្តេចប៉ាបនៅតែនៅក្នុងលក្ខខណ្ឌស្មុគស្មាញនៅឡើយ

ការិយាល័យព័ត៌មានសន្តអាសនៈ​នាថ្ងៃពុធម្សិលមិញឲ្យ​ដឹងថា សុខភាព​របស់​សម្តេចប៉ាបមានលក្ខណៈ​​ប្រក្រតី ហើយការធ្វើតេស្តឈាមដែលត្រូវបានវាយតម្លៃដោយបុគ្គលិកពេទ្យ បង្ហាញពីភាពប្រសើរឡើងបន្តិច ជាពិសេសចំពោះ​ការរលាករបស់​សួត។

បន្ទាប់ពីទទួល​ទាន​អាហារពេលព្រឹករួច សម្តេចប៉ាបបានអានកាសែតមួយចំនួន រួចបន្តការងាររបស់គាត់ជាមួយសហការីជិតស្និទ្ធបំផុតរបស់គាត់។ មុនពេលអាហារថ្ងៃត្រង់ ទ្រង់​ចូលរួមអភិបូជា​​។ នៅពេលរសៀល សម្តេចប៉ាប​បានទទួលជួប​​នាយករដ្ឋមន្ត្រី អ៊ីតាលី ជូជីអា មេឡុននី (Giorgia Meloni) រយៈពេល​២០​នាទីជាលក្ខណៈឯកជន៕

Daily Program

Livesteam thumbnail