សុខភាពសម្តេចប៉ាបកំពុងតែវិវន្តន៍ទៅមុខកាន់តែប្រសើរ

ការិយាល័យព័ត៌មានសន្តអសនៈ ប្រាប់អ្នកសារព័ត៌មានថា សុខភាពសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បន្តបង្ហាញពីភាពប្រសើរឡើងបន្តិចម្តងៗ ចាប់តាំងពីទ្រង់យាងចាកចេញពីមន្ទីរពេទ្យ មកស្នាក់នៅនិវេសនដ្ឋានរបស់ទ្រង់នៅ វិមាន កាសា សានតា ម៉ាតា (Casa Santa Marta ) ។
ប្រភពដដែលបានបន្តថា ដោយសារតែស្ថានភាពសុខភាពនិងសេចក្តីនឹករលឹកនឹងគ្រិស្តបរិស័ទទើបទ្រង់សម្រេចចិត្តយាងដំណើរដែល មិននឹកស្មានដល់មក ទីលាន សន្តសិលាកាលពី ថ្ងៃអាទិត្យកន្លងទៅថ្មីៗ។
ប្រភពដដែលបានបន្តថា ទោះបីជាទ្រង់បានយាងចាកចេញពីមន្ទីរពេទ្យ ហើយស្ថានភាពជារួមរបស់ទ្រង់កំពុងតែប្រសើរជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែក្រុមវេជ្ជបណ្ឌិតនៅតែបន្តតាមឃ្លាំមើលទ្រង់និងរង់ចាំផ្តល់ជំនួយជាចាំបាច់ប្រសិនបើមានសេចក្តីត្រូវការ ។
ប្រភពដដែលបានបន្តថា សុខភាពទូទៅរបស់សម្តេចប៉ាបគឺប្រសើរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ទ្រង់នៅតែបន្តត្រូវការម៉ាស៊ីនជំនួយផ្លូវដង្ហើម និង ធ្វើការព្យាបាលទាក់ទងនឹងបំពង់សម្លេង ហើយទ្រង់នៅតែមានមានស្មារតីល្អ និងបន្តសកម្មភាពការងាររបស់ទ្រង់ជាប្រក្រតី ។
សម្តេចប៉ាបនៅតែអាចបន្តត្រួតពិនិត្យការងារតាមឯកសារ ហើយក៏អាចនឹងពិភាក្សាតាមទូរស័ព្ទតាមការចាំបាច់៕
Daily Program
