សហគមន៍សន្តអេជីឌីអូនាំជនភៀសខ្លួនស៊ីរី ៥១ នាក់ទៅកាន់ទីក្រុងរ៉ូម
វ៉ាទីកង់ញូវបានរាយការណ៍ថា សហគមន៍សន្តអេជីឌីអូ ( St. Egidio )បានស្វាគមន៍ក្រុមជនភៀសខ្លួនស៊ីរីចំនួន ៥១ នាក់ទៅកាន់ទីក្រុងរ៉ូម ដែលជាផ្នែកមួយនៃច្រករបៀងមនុស្សធម៌ ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្ត និងរស់នៅក្នុងលំនៅដ្ឋានដែលងាយរងគ្រោះ ឬជំរុំជនភៀសខ្លួន។
ប្រភពដដែលបានឲ្យដឹងថា ជនភៀសខ្លួន ទាំងនេះបានមកពីប្រទេសស៊ីរី ហើយបានមកដល់អាកាសយានដ្ឋានអន្តរជាតិនៅក្នុងទីក្រុងរ៉ូម តាមការសម្របសម្រួលដោយព្រះសហគមន៍សន្តអេជីឌីអូ ( St. Egidio )សហព័ន្ធនៃព្រះវិហារប្រកាសដំណឹងល្អនៅប្រទេសអ៊ីតាលី ក្រោយពីសន្តអាសនៈបានធ្វើការជាមួយក្រសួងមហាផ្ទៃ និងកិច្ចការបរទេស ដើម្បីនាំក្រុមនេះទៅប្រទេសអ៊ីតាលី។
ជនភៀសខ្លួនមួយចំនួនកំពុងរស់នៅក្នុងផ្ទះដែលងាយរងគ្រោះក្នុងទីក្រុង បៃរូត(Beirut) និង សៃដា (Saida )នៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលអ្នកផ្សេងទៀតកំពុងរស់នៅក្នុងជំរុំនៅជ្រលង បេកាអា (Bekaa) ដែលជាតំបន់ដែលរងផលប៉ះពាល់ដោយផ្ទាល់ដោយជម្លោះដែលកំពុងបន្ត។
ក្រុមនេះមានគ្រួសារ រួមទាំងម្តាយទោលមួយចំនួនដែលមានកូន ដែលនឹងផ្លាស់ប្តូរទីលំនៅ និងរស់នៅក្នុងតំបន់ផ្សេងៗក្នុងប្រទេសអ៊ីតាលី។
តាមរយៈគំនិតផ្តួចផ្តើមច្រករបៀងមនុស្សធម៌ ក្រុមគ្រួសារទាំងនេះនឹងទទួលបានជំនួយក្នុងការកែតម្រូវជីវិតនៅក្នុងប្រទេសជាមួយនឹងថ្នាក់ភាសាអ៊ីតាលី ហើយនៅពេលដែលពួកគេទទួលបានឋានៈជាជនភៀសខ្លួនពួកគេក៏អាចចូលរួមក្លាយជាធនធានមនុស្សដ៏ខ្លឹមសារបន្ថែមៀតដែរ៕