សម្ព័ន្ធអារ៉ាប់អំពាវនាវឲ្យអ៊ីស្រាអែលបង្កើនការរិះគិតចំពោះសង្រ្គាមនៅហ្គាហ្សា

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក អាមេដ អឺបៅ ហ្គេត ( Ahmed Aboul-Gheit) បានរិះគន់សកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប ស៊ីរី និងលីបង់ ដោយពណ៌នាថាពួកគេឈានចូលដំណាក់កាលថ្មីនៃ នៃការវាយប្រហារ ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកអគ្គលេខាធិការ បានថ្កោលទោស សង្គ្រាមរបស់អ៊ីស្រាអែល ដោយចោទប្រកាន់ថា ជាសកម្មភាពនៃ ការសម្លាប់ប្រចាំថ្ងៃ។
លោកបានអះអាងថា សកម្មភាពទាំងនេះមានចេតនាបង្ខំពលរដ្ឋចេញពីតំបន់នោះ ពោលគឺបង្ខំឲ្យមនុស្សចាកចេញពីតំបន់នោះដោយការបំភ័យនិងការវាយប្រហារមិនចេះចប់។
កាលពីសប្តាហ៍មុនកងកម្លាំងការពារអ៊ីស្រាអែល បានរាយការណ៍ពីការសម្លាប់លោក សាអ៊ីត អាមេឌ អាបេត ឃូដារី ( Saeed Ahmad Abed Khudari) ដែលត្រូវបានចោទប្រកាន់ថាជាឥស្សរជនសំខាន់នៅក្នុងបណ្តាញហិរញ្ញវត្ថុរបស់ក្រុមហាម៉ាសនៅទីក្រុងហ្គាហ្សា។
លោក ឃូដារី ត្រូវបានគេកំណត់គោលដៅកាលពីថ្ងៃព្រហស្បតិ៍សម្រាប់តួនាទីរបស់លោកជា "អ្នកសម្របសម្រួលការផ្តល់ហិរញ្ញប្បទានភេរវកម្មដ៏សំខាន់នៅក្នុងក្រុមហាម៉ាស"។លោកបានដឹកនាំមូលនិធិ Al Wefaq Co. ដែលជាអង្គការដែលរដ្ឋាភិបាលអ៊ីស្រាអែលបានចាត់ថ្នាក់ជាអង្គភាពភេរវករ ដោយសារតែមានការជាប់ពាក់ព័ន្ធក្នុងការផ្ទេរមូលនិធិទៅឱ្យក្រុមភេរវករ។
កាលពីថ្ងៃសុក្រ អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ១.២៤៩ នាក់ត្រូវបានសម្លាប់ និង ៣.០២២ នាក់ផ្សេងទៀតបានរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើង។
Daily Program
