សម្ព័ន្ធសកលរបស់សម្តេចប៉ាបសម្រាប់ការជួយកុមារបានចាប់ផ្តើម
បុរីវ៉ាទីកង់បានប្រកាសពីការចាប់ផ្តើមដំណើរការនៃសម្ព័ន្ធភាពសកលសម្រាប់កុមាររបស់ សម្តេចប៉ាបហ្រ្វង៊ស៊ីស្កូដើម្បីបើកដំណើរការទទួលការព្យាបាលមួយលានកុមារក្នុងរយៈពេល ៣ ឆ្នាំ តាមរយៈគំនិតផ្តួចផ្តើមថ្មីមួយដែលភ្ជាប់មន្ទីរពេទ្យកំពូលៗទូទាំងពិភពលោក រួមទាំងមន្ទីរពេទ្យកុមារ បាប៊ីណូ ជេស៊ូ ( Bambino Gesù )របស់បុរីវ៉ាទីកង់នៅទីក្រុងរ៉ូម។
វ៉ាទីកង់ញូវបានរាយការណ៍ថា គោលដៅនៃកម្មវិធីនេះគឺផ្តល់ការថែទាំសុខភាពដល់កុមារមួយលាននាក់ក្នុងរយៈពេលបីឆ្នាំខាងមុខ។ នេះគឺជាបេសកកម្មរបស់សម្ព័ន្ធសកលសម្រាប់សុខភាពកុមាររបស់ សម្តេចប៉ាបដែលជាបណ្តាញអន្តរជាតិថ្មីសម្រាប់ការថែទាំសុខភាពកុមារ និងជំនួយមនុស្សធម៌។
គំនិតផ្តួចផ្តើមនេះត្រូវបានដឹកនាំដោយអ្នកឧបត្ថម្ភមិនរកប្រាក់ចំណេញនៃមន្ទីរពេទ្យកុមារពិភពលោកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលបានទទួលការយល់ព្រមពី សម្តេចប៉ាបដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងនៅថ្ងៃទី ១១ ខែឧសភាតាមសំណើរបស់ លោកស្រី ម៉ារីយេឡា អេណុក ( Mariella Enoc) ។
សម្តេចបាបបានមានបន្ទូលថា កុមារគឺជាគ្រាប់ពូជនៃអនាគតរបស់យើង។ ជាមួយនឹងកុមារ យើងអាចបង្កើតពិភពលោកថ្មីមួយ»។
សម្ព័ន្ធភាពនេះមានគោលបំណងចម្បងពីរ ទីមួយ ដើម្បីបង្កើតបណ្តាញសកលមួយសម្រាប់កុមារ ដែលសហគមន៍មនុស្សធម៌ពិតប្រាកដក្រោមការ សម្របសម្រួលដោយគណៈកម្មាធិការរៀបចំទិវាកុមារពិភពលោក ដែលដឹកនាំដោយឪពុក អេនហ្សូ ហ្វ័ទូណាតូ ( Enzo Fortunato )និង លោកឪពយក អាល់ដូ ខាណូលី ( Aldo Cagnoli) ។
គោលបំណងទីពីរគឺបង្កើតបណ្តាញដែលខិតខំប្រឹងប្រែងសម្រាប់ផ្តល់ការថែទាំសុខភាពដល់កុមារនៅទូទាំងពិភពលោក និងគាំទ្របុគ្គលិកថែទាំសុខភាព ដូចដែល សម្តេចប៉ាបបានសង្កត់ធ្ងន់ថា "មានជម្ងឺដែលមិនអាចព្យាបាលបាន ប៉ុន្តែមិនមានកុមារដែលព្យាបាលមិនបានឡើយ"។