សម្តេច​ប៉ាប​៖ ព្រះជាម្ចាស់តែងតែសណ្តោសនិងប្រណីជានិច្ចជាមួយនឹងអ្នកដែលសារភាពបាប

មានបន្ទូលទៅកាន់សហគមន៍និសិ្សតនៃមហាវិទ្យាល័យ Vatican College of Penitentiaries សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានរំលឹកពួកគេថា អ្នកសារភាពបាបទាំងអស់តែងតែទទួលបានការសណ្តោសប្រណី ជានិច្ចពីព្រះជាម្ចាស់​។​ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។

សម្តេចប៉ាបបានមានបន្ទូលថា ព្រះជាម្ចាស់ព្រះអង្គនឹងបង្ហាញនូវភាពស្និទស្នាលនិងទទួលការសារភាពបាបពីអស់ប្រជានុរាស្រ្តរបស់ទ្រង់ ដោយ ភាពស្និទ្ធស្នាល មានចិត្តមេត្តា និង ករុណាចំពោះគ្រប់គ្នាមិនថា នរណាជានណារឡើយ ។​

នាឱកាសនោះ សម្តេចប៉ាបក៏បានវាយតម្លៃខ្ពស់ចំពោះជីវិតជាបូជាចារ្យដែលតំណាងឲ្យព្រះជាម្ចាស់ដែលអទទួលអស់អ្នកដែលមានបំណងនិងបើកចិត្តគំនិតសារភាពបាបដើម្បីតម្រែតម្រង់មាគ៌ាជីវិតឆ្ពោះទៅរក ភាពត្រឹមត្រូវនិងមនុស្សធម៌ ។

សម្តេចប៉ាបបានមានបន្ទូលថា កិច្ចការពាក់ព័ន្ធនឹងការសារភាពបាបនេះសំខាន់បំផុត ដូច្នេះហើយបានជា ព្រះសហគមន៍បានកំណត់កិច្ចការនេះគឺជាកិច្ចការដែលបានផ្តល់អទិភាពបំផុតសម្រាប់ការប្រកាសដំណឹងល្អតាំងពីឆ្នាំ ១៧៧៤ មកម្ល៉េះ ។

សម្តេចប៉ាបបានលើកឡើងពីសារៈសំខាន់នៃពិធីនេះថា សកម្មភាពនេះ គឺជាមាគ៌ាលើកកំពស់ការកែប្រែចិត្តគំនិត បណ្តុះវប្បធម៌នៃការអត់អោន លើកកកំពស់ជំនឿ និង បង្កើតពន្លឺនៃក្តីសង្ឃឹម ក៏ដូចជាក្តីស្រលាញ់៕

Daily Program

Livesteam thumbnail