សម្តេចប៉ាបប្រាប់ឥណ្ឌូណេស៊ីថា ការសន្ទនាអន្តរសាសនាជំរុញការគោរពគ្នាទៅវិញទៅមក
នៅពេលគាត់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានជួបជាមួយអាជ្ញាធរស៊ីវិលរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងទីក្រុងហ្សាកាតា ទ្រង់លើកតម្កើងបាវចនានៃចំណងភាតរភាពរវាងវ៉ាទីកង់និងហ្សាកាតា ហើយសន្យាថានឹងខិតខំប្រឹងប្រែង ដើម្បីគាំទ្រកិច្ចសន្ទនាអន្តរសាសនា និងភាពសុខដុមរមនា។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាខ្លឹមសារនៃសេចក្តីថ្លែងការណ៍តដំបូងរបស់សម្តេចប៉ាប នៅលើទឹកដីឥណ្ឌូណេស៊ីកាលពីថ្ងៃពុធ ខណៈដែលទ្រង់បានយាងចូលជួបជាមួយមេដឹកនាំឥណ្ឌូនេស៊ី និងក្រុមការទូតនៅវិមានប្រធានាធិបតី អ៊ីស្តាណា ណេហ្គារ៉ា ( Istana Negara) ក្នុងទីក្រុងហ្សាការតា។
វត្តមានរបស់សម្តេចប៉ាបត្រូវបានស្វាគមន៍ដោយប្រធានាធិបតី ចូកូ វីដូដូ និងក្រុមកុមារឥណ្ឌូនេស៊ីដែលលើកទង់ជាតិវ៉ាទីកង់ និងឥណ្ឌូណេស៊ី ។
នាឱកាសនោះសម្តេចប៉ាបក៏បាបចុះហត្ថលេខាលើសៀវភៅក្រាំងមាស ជាភាសាអ៊ីតាលីថា ហ្សាកាតាជាទីក្រុងដែលកំពុងតែស្ថិតក្នុងភាពស្រស់ស្អាត ជាកន្លែងនៃការជួប និងការសន្ទនារវាងវប្បធម៌ និងសាសនាផ្សេងៗគ្នា ខ្ញុំសូមជូនពរឱ្យប្រជាជនឥណ្ឌូនេស៊ីរីកចម្រើនក្នុងជំនឿ ភាតរភាព និងក្តីមេត្តា។ សូមព្រះប្រទានពរដល់ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងសុន្ទរកថាទៅកាន់អាជ្ញាធររបស់ប្រទេសនេះ សម្តេចប៉ាបបានថ្លែងអំណរគុណដល់មនុស្សគ្រប់គ្នាសម្រាប់ការស្វាគមន៍ទ្រង់នៅ ប្រទេសឥណ្ឌូនេស៊ី ហើយបានគូសបញ្ជាក់ពីរបៀបដែលជនជាតិ និងសាសនាជាច្រើនរបស់ប្រទេសនេះអាចត្រូវបានគេហៅថាជា "ជាផ្ទាំងនៃការ បង្រួបបង្រួម"។
ព្រះវរបិតា បានកត់សម្គាល់ថា ភាពសុខដុមរមនាក្នុងភាពចម្រុះតម្រូវឱ្យមនុស្សគ្រប់រូបទទួលយកស្មារតីនៃភាតរភាពក្នុងការស្វែងរកភាពល្អនៃទាំងអស់គ្នា។