សម្តេច​ប៉ាប​ប្រាប់​មេដឹកនាំ​ឲ្យ​លើក​កម្ពស់​ប្រយោជន៍​រួម​របស់​ប្រជាជន

វ៉ាទីកង់ញូវបានរាយការណ៍នៅពេលយាងដល់សិង្ហបុរី និង ក្រោយពេលដែលជួបជាមួយនឹងមេដឹកនាំនានានៅក្នុងដំណើរទស្សនៈកិច្ច៤ប្រទេស សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានប្រាប់មដឹកនាំនានាឲ្យលើកកំពស់ប្រយោជន៍របស់ប្រជាពលរដ្ឋ ។​

ប្រភពដដែលបានរាយការណ៍ថា នេះសារមួយរបស់សម្តេចប៉ាប ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ពិភពលោកដ៏យុត្តិធម៍​ក្រោយពេលដែលទ្រង់បានធ្វើដំណើរដល់គោលដៅនៃដំណើរទស្សនៈកិច្ច១២ថ្ងៃយូរបំផុតនៅក្នុងប្រវត្តិនៃដំណើររបស់ទ្រង់នៅក្រៅបុរី ។

នៅមុនពេលធ្វើដំណើរនៅប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏មានបំផុតមួយនៅក្នុងពិភពលោក ទ្រង់បានគៀកស្មា ជាមួយប្រជាជនឥណ្ឌូនេស៊ីដែលព្យាយាមរក្សាសុខដុមនីយកម្មសង្គម ហើយនៅពេលជាមួយប្រជាជននៅតំបន់ដាច់ស្រយាលនៃប៉ាពួញូហ្គីណេ ដែលមនុស្សជាច្រើននៅតែរស់នៅដោយគ្មានអគ្គិសនី ឬទឹកប្រើប្រាស់​ទ្រង់ស្វែងយល់ពីជីវិតនៃធម្មជាតិ និងជាមួយប្រជាជន ទីម័រខាងកើតទ្រង់បានជួបប្រជាជន ដែលកំពុងតស៊ូដើម្បីជម្នះរាប់ទសវត្សរ៍នៃអាណានិគម ការឈ្លានពាន និងភាពក្រីក្រ។

ពាក់ព័ន្ធនឹងបញ្ហានៅឥណ្ឌូនេស៊ី សម្តេចប៉ាប បានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តលើកកម្ពស់ និងទ្រទ្រង់ការសន្ទនាអន្តរសាសនា ដើម្បីប្រឆាំងនឹងជម្លោះ និងការបែកបាក់។

នៅប្រទេសប៉ាពួញូហ្គីណេដ៏ដាច់ស្រយាល សម្តេចប៉ាបបានលើកទឹកចិត្តឲ្យពិភពលោកយកចិត្តទុកដាក់លើការពារបរិស្ថានពិភពលោក ។

ដោយឡែកនៅទីម័ខាងកើត ដែល ៦០ ភាគរយនៃចំនួនប្រជាជនមានអាយុក្រោម ៣៥ ឆ្នាំ សម្តេចប៉ាប បានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្តល់អំណាចដល់យុវជន និងផ្តល់ឱ្យពួកគេនូវឧបករណ៍ដើម្បីកសាងអនាគតសន្តិភាព។

ហើយនៅទឹកដីនៃសិង្ហបុរី សម្តេចប៉ាបបានសង្កត់ធ្ងន់លើលទ្ធភាពទទួលបានដើមទុន បច្ចេកវិទ្យា និងភាពប៉ិនប្រសប់ ដើម្បីលើកកំពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ។

សម្តេចប៉ាបបានសង្កត់ធ្ងន់ឲ្យសិង្ហបុរីបន្តលើកទឹកចិត្តនិងគាំទ្រចំពោះ ទំនួលខុសត្រូវក្នុងការបន្តធ្វើការ “ដើម្បីមនុស្សជាតិ និង ជា​ប្រយោជន៍​រួម​របស់​ប្រជាជន និង​គ្រប់​ជាតិ​សាសន៍»។

Daily Program

Livesteam thumbnail