សម្តេច​ប៉ាប​បង្កើត​គណៈកម្មាធិកា​សាសនា​ថ្មី​សម្រាប់​ទិវា​កុមារ​ពិភពលោក

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ បានសម្រេចបង្កើតគណៈកម្មាធិការព្រះសហគមន៍មួយ សម្រាប់ទទួលខុសត្រូវទិវាពិភពលោករបស់កុមារ ដែលនឹងលើកកម្ពស់ទិវាពិភពលោក និងបេសកកម្មរបស់ព្រះសហគមន៍ ក្នុងការតស៊ូមតិទាមទារការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កុមារ។

សម្តេចប៉ាបបានបញ្ជាក់ថា "ការសម្លឹងមើលរបស់កុមារគឺជាការស្ញប់ស្ញែង និងបើកចំហចំពោះអាថ៌កំបាំង ដោយមើលឃើញនូវអ្វីដែលមនុស្សធំជារឿយៗមិនយល់"។​

បន្ទាប់ពីបង្កើតហើយនោះ សម្តេចប៉ាបក៏បានធ្វើការតែងតាំងរចនាសម្ព័ន្ធនៃគណកម្មកាធិការថ្មីនេះផងដែរ ដើម្បីធានាយន្តការនៃការផ្សព្វផ្សាយ ការរៀបចំ និង​ការធ្វើយុទ្ធនាការផ្សេងៗសម្រាប់កុមារ ។

សម្តេចប៉ាប​​បានមានបន្ទូល ​ថា​នៅ​សម័យ​ព្រះ​យេស៊ូ ក្មេងៗ​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំងពេក​ទេ។ ពួកគេ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ​«មនុស្ស​មិន​ទាន់​ជា​មនុស្ស» ហើយ​ថែម​ទាំង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​រំខាន​ដោយ​គ្រូ​បង្រៀននានា។

សម្តេច​ប៉ាប បាន​ជំរុញ​ឲ្យព្រះសហគមន៍​ផ្តល់​សំឡេង​ដល់​សិទ្ធិ​កុមារ​ជា​កាតព្វកិច្ច​ និង​ជា​ការ​បង្ហាញ​ពី​សប្បុរសធម៌ ហើយមានបន្ទូលថា កុមារមានតម្រូវការ និងសិទ្ធិ “ត្រូវបានទទួលស្គាល់ ស្វាគមន៍ និងយល់ដោយម្តាយ ឪពុក និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីមានទំនុកចិត្ត។

ទ្រង់បានមានបន្ទូលទៀតថា ទិវាកុមារពិភពលោកផ្តល់ឱកាសមួយដើម្បីដាក់កុមារនៅកណ្តាលនៃសកម្មភាពគ្រូអប់រំជំនឿរបស់ព្រះសហគមន៍ និងបង្រួបបង្រួមភូមិភាគនៅទូទាំងពិភពលោកក្នុងការទទួលស្គាល់សារៈសំខាន់របស់កុមារ៕

Daily Program

Livesteam thumbnail