សម្តេច​ប៉ាប៖ គ្រីស្តបរិសុទ្ធមិនគួរព្រងើយកន្តើយនឹងការរំលោភបំពានកុមារ

តាមសារនិងខ្លឹមសារនៃកម្មវិធីអប់រំជំនឿរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីសប្តាហ៍មុន ទ្រង់រំលឹកគ្រីស្តបរិស័ទអំពីការព្រងើយកន្តើយនិងការរំលោភបំពានកុមារ។

សម្តេចប៉ាប បានមានបន្ទូលថា គ្រីស្តបរិស័ទ មិនអាចនៅព្រងើយកន្តើយបានទេ នៅពេលដែលកុមារ ត្រូវបានគេអនុវត្តនូវទង្វើខុសពីការស្រលាញ់ និងការពារ។

សម្ដេចប៉ាប បានលើកទឹកចិត្តឲ្យ គ្រីស្តបរិស័ទយកចិត្តទុកដាក់នឹងសកម្មភាពនានា ដែលមើលទៅឃើញថា សេចក្តីស្រលាញ់ត្រូវបានប្លន់ពីកុមារ ប្លន់ពីក្តីសុបិនរបស់ពួកគេ ហើយពួកគេ ក្លាយជាជនរងគ្រោះដោយ ការកេងប្រវ័ញ្ច

សម្តេចប៉ាបក៏បានមានបន្ទូលពីការ ត្អូញត្អែរមួយចំនួនដែលបានលើកឡើងថា សតវត្សនេះគឺជាអំឡុងពេលដែល បញ្ញាសិប្បនិមិត្ត អាចនឹងបង្កើតនូវផែនការអត្ថិភាពដែល មិនទាន់បានគិតគូរពីភាពអាម៉ាស់ នៃការកេងប្រវ័ញ្ច និងរបួសយ៉ាងធ្ងន់ធ្ងរដល់កុមារភាពនៅឡើយ។

សម្តេចប៉ាបក៏បានមានបន្ទូលបន្ថែមទៀតថា កុមារនៅពេលនេះនៅតែមានសកម្មភាពបង្ខំឱ្យធ្វើការ និងកេងប្រវ័ញ្ចដោយសេដ្ឋកិច្ច "ដែលមិនគោរពជីវិត"និងតម្រូវការដែលពួកគេគួរតែបានទទួល។

សម្តេចប៉ាបលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទរិះគិតនូវអ្វីដែលគួរតែការពារកុមារដើម្បីកុំអោយ ការស្រលាញ់ និងការពារ ត្រូវបានគេប្លន់ពីកុមារភាព ប្លន់ពីក្តីសុបិនរបស់ពួកគេ ហើយធ្វើឲ្យពួកគេក្លាយជាជនរងគ្រោះនៃការកេងប្រវ័ញ្ចនិងការខ្វះខាត៕

Daily Program

Livesteam thumbnail