សម្តេចប៉ាបអធិដ្ឋានដល់ជនរងគ្រោះដោយសារខ្យល់ព្យុះទីហ្វុងនៅវៀតណាម
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន ផ្ញើសាររំលែកទុក្ខរំលែកទុកដល់ជនរងគ្រោះនៃព្យុះទីហ្វុង យ៉ាជី ដែលបានវាយប្រហារប្រទេសវៀតណាម ដោយបានសម្លាប់មនុស្សនិងបាត់ខ្លួនមនុស្សសរុបប្រមាណជាជាង ៣០០នាក់។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅថ្ងៃចុងក្រោយនៃការស្នាក់នៅសិង្ហបុរី សម្តេចប៉ាប បានសម្តែងនូវសារ រំលែកទុក្ខ ជាមួយជនរងគ្រោះដោយព្យុះទីហ្វុងដ៏សាហាវ ដែលបានបណ្តាលឱ្យមានការបាក់ដី និងទឹកជំនន់ភ្លាមៗនៅក្នុងប្រទេសវៀតណាម។
នៅក្នុងសារទូរលេខមួយដែលបានចុះហត្ថលេខាដោយលោកកា ឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin ) នៅក្នុងនាមសម្តេចប៉ាប លោកបានសម្តេងនូវក្តីរន្ធតនិង ការសោកស្ដាយជាខ្លាំង" ដែលបានដឹងពីការបំផ្លិចបំផ្លាញដែលបានកើតឡើងដោយព្យុះទីហ្វុង យ៉ាជី ។
លោកកាឌីណាល់ក៏បានផ្តល់នូវ "សាមគ្គីភាពខាងវិញ្ញាណរបស់លោក ដល់អ្នករបួស និងអ្នកទាំងអស់ដែលទទួលរងនូវផលប៉ះពាល់ជាបន្តបន្ទាប់នៃគ្រោះមហន្តរាយនេះ"។
ព្រះវរបិតាបរិសុទ្ធក៏បានអធិដ្ឋានដល់អ្នកស្លាប់និង ដោយសារព្រះពរលើកទឹកចិត្ត ដល់អាជ្ញាធរស៊ីវិល និងបុគ្គលិកសង្គ្រោះបន្ទាន់ដែលកំពុងផ្តល់ជំនួយ។
ព្យុះទីហ្វុង យ៉ាជី បានបោកបក់ចូលឆ្នេរសមុទ្រភាគឦសាននៃប្រទេសវៀតណាមកាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។
យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ចំនួនអ្នកស្លាប់មានចំនួន ២២៦ នាក់ ហើយមនុស្សជាង ១០០ នាក់នៅតែបាត់ខ្លួន និង ៨០០ នាក់បានរងរបួស៕