សម្តេចប៉ាបឡេអូ អំពាវនាវឲ្យមានថ្ងៃអធិស្ឋាន និងតមអាហារដើម្បីសន្តិភាព

សម្តេចប៉ាបឡេអូទី១៤ បានអញ្ជើញគ្រីស្តបរិស័ទទាំងអស់ឲ្យចូលរួមអធិស្ឋាន និងតមអាហារនៅថ្ងៃទី ២២ ខែសីហា ដើម្បីសន្តិភាព។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូ គឺចង់ឲ្យពិភពលោករិះគិតអំពីសន្តិភាព ការដកនិងរំសាយអាវុធនៅគ្រប់កន្លែងដែលត្រូវបានហែកហួរដោយជម្លោះប្រដាប់អាវុធ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ថ្ងៃទី២២ ខែសីហា គឺជាថ្ងៃបុណ្យរំលឹកភាពជាមាតារបស់ព្រះនាងព្រហ្មចារិនី ម៉ារី ដូច្នេះវាសក្តិសមណាស់សម្រាប់ការអធិដ្ឋាន និងចូលរួមតបអាហារដើម្បីសន្តិភាព។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ព្រះនាងម៉ារីគឺជាមាតានៃអ្នកស្មោះត្រង់នៅលើផែនដីនេះ ហើយត្រូវបានគេចងចាំជាមហាក្សត្រីនៃសន្តិភាព។
នៅពេលដែលពិភពលោករបស់យើងនៅតែបន្តរងរបួសដោយសង្រ្គាមនៅក្នុងដែនដីបរិសុទ្ធ នៅអ៊ុយក្រែន និងផ្នែកផ្សេងទៀតនៃពិភពលោក សូមយើងអធិស្ឋាន និងចូលរួមតមអាហារដើម្បីយើងទូលអង្វរព្រះជាម្ចាស់ ឱ្យទ្រង់ប្រទានសន្តិភាព និងយុត្តិធម៌ដល់យើងហើយជូតទឹកភ្នែកអ្នកដែលរងទុក្ខដោយសារជម្លោះប្រដាប់អាវុធដែលកំពុងបន្ត។
លោកបានបន្ថែមថា សូមព្រះនាងម៉ារី ម្ចាស់ក្សត្រីនៃសន្តិភាពសូមអង្វរដើម្បីឲ្យប្រជាជនអាចរកឃើញមាគ៌ានៃសន្តិភាពពិតប្រាកដ៕
Daily Program
