សម្តេចប៉ាបយកបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងដែនដីបរិសុទ្ធ ជូនសន្តយ៉ូសែប
នៅក្នុងពិធីបុណ្យអបអរអំណរសប្បាយរំលឹកដល់សន្ត យ៉ូសែប សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បាន នាំនូវបញ្ហាទុក្ខវេទនានៃសង្រ្គាមនៅអ៊ុយក្រែន និងដែនដីបរិសុទ្ធទូលសុំអោយសន្ត យ៉ូសែប ជួ យបង្ហាញផ្លូវដើម្បីឆ្ពោះទៅរកបុព្វហេតុសន្តិភាព។
វ៉ាទីកង់ញូវបានរាយការណ៍នៅក្នុងពិធីបុណ្យរំលឹកសន្តយ៉ូសែប ដែលជាស្វាមីរបស់ព្រះនាងព្រហ្មចារិនី ម៉ារី សម្តេចប៉ាបបានស្នើឲ្យសន្តយ៉ូសែបបង្ហាញផ្លូវនិងជំរុញឲ្យ ឱ្យភាគីទាំងអស់ ខិតខំប្រឹងប្រែងដើម្បីចរចាបញ្ចប់សង្រ្គាម។
សម្តេចប៉ាបបានមានបន្ទូលថា ជូនសន្តយ៉ូសែប មកដល់ពេលនេះ ប្រជាជនអ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាមនិងដែនដីបរិសុទ្ធ ដែលកំពុងប៉ះទង្គិចដោយប៉ាឡេស្ទីន និងអ៊ីស្រាអែល កំពុងបង្កទុក្ខវេទនាយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។
ការទូលអង្វររបស់សម្តេចប៉ាបនេះបានធ្វើ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នេះមុនពេលដែលព្រះសហគមន៍រៀបចំពិធីបុណ្យរំលឹកដល់សន្តយ៉ូសែប គឺជាការអំពាវនាវចុងក្រោយបង្អស់របស់សម្តេចប៉ាប ដើម្បីត្រួសត្រាយរក ការបញ្ចប់សង្រ្គាមដែលកំពុងញាំញីពិភពលោក។
សម្តេចប៉ាបបានរំលឹកម្តងទៀតថា ៖ «យើងមិនភ្លេចទេ សង្គ្រាមតែងតែបរាជ័យ។ អ្នកមិនអាចបន្តសង្គ្រាមបានឡើយ»។
សម្តេចប៉ាបបានទទូចថា ៖ «យើងត្រូវតែប្រឹងប្រែងដើម្បីចរចាបញ្ចប់សង្គ្រាម។ យើងត្រូវតែប្រឹងទាំងអស់គ្នា»៕