សម្តេច​ប៉ាបមានបន្ទូលថា ជំនឿ​ជា​កំណប់​ទ្រព្យ​ដែល​ត្រូវ​ចែក​រំលែក​ដោយ​អំណរ

នៅក្នុងសារមួយដែលបានអានក្នុងអំឡុងពេលនៃការរៀបចំធម្មយាត្រានៃកម្មវិធីករុណទិគុណជនជាតិស្លូវ៉ាគីមកកាន់ទីក្រុងរ៉ូម សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូល ថា ជំនឿគឺជា "កំណប់ទ្រព្យដែលត្រូវចែករំលែកដោយសេចក្តីអំណរ។

សារនោះបានប្រកាសកាលពីថ្ងៃសុក្រនៅមុនពេលទ្រង់បង្ហាញខ្លួនជាសាធារណៈនៅថ្ងៃអាទិត្យថា ទ្រង់ពិតជាចង់ចែករំលែកជំនឿនិងការរួបរួមជាមួយនឹងបងប្អូនគ្រិស្តបរិស័ទទាំងឡាយ។

ជាមួយ​នឹង​សារទាំង សម្តេច​ប៉ាប បាន​សម្តែង​ការ​សោកស្ដាយ​ចំពោះ​ការដែលទ្រង់​មិន​អាច​ចូលរួម​ធម្មយាត្រា​នៃករុរណាទិគុន ​ស្លូវ៉ាគី។

ក្នុង​សារ​របស់​គាត់ សម្តេច​ប៉ាប​បាន​រំឭក​ថា “​ជំនឿ​គឺ​ជា​កំណប់​ទ្រព្យ​ដែល​ត្រូវ​ចែក​រំលែក​ដោយ​អំណរ​” ។

ទោះ​ជា​ក្នុង​គ្រា​លំបាក​ក៏​ដោយ សម្តេចប៉ាប​បាន​គូស​បញ្ជាក់​ថា ជំនឿ​នៅ​តែ​ជា ឱកាស​នៃការអប់រំនិងដុះខាតចិត្តគំនិតនិងការជំរុញការរិះគិតអំពីព្រះជាម្ចាស់។

សម្តេចប៉ាបក៏​បាន​លើក​ទឹក​ចិត្ត  ដោយ​និយាយ​ថា​ ​នៅ​ថ្ងៃ​នេះ អាច​អនុញ្ញាត​ឲ្យ​យើង​បើក​ជើងមេឃ​ថ្មី​នៃ​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សន្តិភាព សម្រាប់​ខ្លួន​យើង និង​សម្រាប់​អ្នក​ដែល​ព្រះអម្ចាស់​បានបង្ហាញ ​ផ្លូវដល់ ​យើងទាំងអស់គ្នាឲ្យមកជួបជុំគ្នា ។

សម្តេចប៉ាបបានសរសេរថា ដំណើរធម្មយាត្រារបស់គ្រិស្តបរិស័ទ" គឺជាសញ្ញាជាក់ស្តែងនៃបំណងប្រាថ្នាដើម្បីបន្តសេចក្តីជំនឿ ពង្រឹងចំណងជាមួយនឹងអ្នកស្នងតំណែងរបស់លោកសិលា និងធ្វើជាសាក្សីដោយរីករាយចំពោះក្តីសង្ឃឹមដែលមិនខកចិត្តចំពោះជំនឿ៕

Daily Program

Livesteam thumbnail